
បរទេស៖ ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបន្តទទួលជ័យជំនះជាលើកទីពីរជាប់ៗគ្នាក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Domenico Tedesco ខណៈដែលពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រឹត្តិការណ៏ Euro ២០២៤គឺអាឡឺម៉ង់ ក្នុងការប្រកួតមិត្តភាពដោយលទ្ធផល៣ទល់និង២។
ក្រុមភ្ញៀវមានឪកាសរកគ្រាប់បាល់នាំមុខ២គ្រាប់ដោយ Carrasco និង Lukaku នៅនាទីទី៦ និង៩ខណៈក្រុមម្ចាស់ផ្ទះ មានឪកាសតាមពីក្រោយកីឡាករ Fullkrug ដើម្បីបន្ថយភាពតានតឹងដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៤៤។ ទោះយ៉ាងណាខ្សែបម្រើឆ្នើមDe Bruyne មានឪកាសបន្ថែមគ្រាប់បាល់ទីបី នៅនាទីទី៧៨ ប៉ុន្តែខ្សែបម្រើ Serge Gnabry ក៏មនឪកាសវាយបកតាមពីក្រោយជិតបញ្ចប់ការប្រកួតនៅនាទីទី៨៧វិញ ។ ជ័យជម្នះនេះគឺជាលើកទីពីររបស់បែលហ្ស៊ិកក្នុងរយៈពេល ៤ ថ្ងៃកន្លងទៅបន្ទាប់ពីLukaku ធ្វើបានHat-trick ផ្តួលស៊ុយអែតក្នុងវគ្គជម្រុះEuro ២០២៤ របស់ពួកគេកាលពីថ្ងៃសុក្រសប្តាហ៏មុន។

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC