Close
Sponsor ads Featured-Image
Thierry Henry : Real Madrid មិនត្រូវការ Mbappe និង កីឡាកររូបនេះមករួមក្រុមទេ
ទំហំអក្សរ
តូច
ធំ

វីរបុរសក្រុមកាំភ្លើងធំ​ Arsenal លោក Thierry Henry បានស្វែងយល់ឃើញថាក្រុមអធិរាជ Real Madrid មិនត្រូវការកីឡាករទាំងពីររវាង Kylian Mbappe និង Endrick Felipeនោះទេ។បច្ចុប្បន្ន​ជាគ្រូ​បង្វឹកក្រុមជម្រើសជាតិមាន់គកបារាំងអាយុក្រោម២៣ឆ្នាំ(U-23) បានលើកឡើងកំលុងការពិភាក្សាដេញដោយគ្នាជាមួយអ្នក​វិភាគកីឡា​ជាមួយ CBS Sports ថាៈ ការពិតជារឿងដ៏មានភព្វសំណាងបំផុតសម្រាប់ក្រុមដែលទើបតែឈ្នះជើងឯកទ្វីបអឺរ៉ុប(UCL)ជាលើកទី១៥ ។ ប៉ុន្តែមិនអធិប្បាយអ្វីច្រើនបន្ថែមទៀតនោះទេ លោក Henry បច្ចុប្បន្នមានវ័យ ៤៧ឆ្នាំបានបញ្ចាក់ថាៈបច្ចុប្បន្ន Real Madrid មានកីឡាករនៅតំបន់ប្រយុទ្ធច្រើននាក់រួចទៅហើយមានដូចជាៈ​ Vinicius Junior, Rodrygo, Joselu Mato, Brahim Diaz និង Jude Bellingham ជាដើមដែលសុទ្ធតែមានសមត្ថភាពបញ្ចប់ទីបានល្អបំផុត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

They don't need them': Thierry Henry's BIG claim about Kylian Mbappe joining Real Madrid - Republic World

ads

Real Madrid Don't Need Mbappe and Endrick': Thierry Henry on Los Blancos' Signings After UCL Win

លោក Henry ដែលត្រៀមដឹកនាំក្រុម U-២៣ ចូលរួមព្រឹត្តការណ៏ Olympic ក្នុងនាមប្រទេសបារាំងជាម្ចាស់ផ្ទះនិងចាប់ផ្តើមនៅថ្ងៃទី២៦ កក្កដា ខាងមុខ បានសង្កត់ធ្ងន់ថាជាក់ស្តែង Real Madrid បានឈ្នះ La Liga និង Champions League ដោយគ្មាន Mbappe ឬ Endrick។

Real Madrid Don't Need Mbappe and Endrick': Thierry Henry on Los Blancos' Signings After UCL Win

Mbappe ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Real Madrid ជាផ្លូវការនៅចុងសប្តាហ៏នៃដើមខែមិថុនា ២០២៤នេះដោយគ្មានតម្លៃខ្លួនខណៈ កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Endrick បានចុះកុងត្រាជាមួយ Real Madrid រួចហើយ ហើយនឹងចូលរួមជាមួយក្រុមនៅក្នុងខែនេះដូចគ្នា។

ប្រភព:dailypost

អត្ថបទកំពុងចាប់អារម្មណ៍៖
លេចឮមិត្តចាស់មក! Cristiano Ronaldo ត្រៀមបន្តកុងត្រាថ្មីជាមួយ Al Nassr ភ្លែត
featured image

(អារ៉ាប៊ីសាអូឌីត)៖ កំពូលខ្សែប្រយុទ្ធដ៏មុតស្រួច Cristiano Ronaldo កាន់តែប្រកៀកប្រកិតក្នុងការចុះកិច្ចព្រមព្រៀងថ្មី ២ឆ្នាំបន្ថែមទៀតឱ្យក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅបំណាច់ខែមិថុនានេះ។ ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ បានរួមទ្រនំលេងនៅ Saudi-Pro League កាលពីអំឡុងឆ្នាំ២០២៣ ខណៈ Ronaldo ចូលដល់វ័យ ៤០ឆ្នាំ ប៉ុន្តែនៅតែអាចរកបាន ៩៩គ្រាប់ ពីការបង្ហាញខ្លួនសរុប ១១១លើក។ យ៉ាងណាមិញ Casemiro ត្រូវបានផ្សារភ្ជាប់មកកាន់ Al Nassr កាលពីម្សិលមិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្លាប់ជាជើងឯកលីគបារាំង ៧សម័យកាល! ប៉ុន្តែក្លឹបមួយនេះទៅលេងលីគទី២ សឹងមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Ronaldo ក៏ធ្លាប់បាននិយាយថា រូបគេទទួលបានសំណើពី Al-Nassr ដើម្បីរួមក្រុមបន្តទៀតដែរ ស្របពេលលោកក៏ពុំទាន់បដិសេធ និងយល់ព្រមអ្វីដែរ ខណៈអ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា Ronaldo នឹងបន្តកិច្ចសន្យាថ្មីដល់ឆ្នាំ ២០២៧៕ ប្រភព៖ BBC […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930