Close
Featured-Image
ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី នាំយកផលិតផលខ្មែរទៅឆាកអន្តរជាតិ និងទទួលពានរង្វាន់ជាច្រើនពី Monde Selection ប្រចាំឆ្នាំ២០២៤
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រង់ក្រុមហ៊ុន បានធ្វើដំណើរទៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស ចូលរួមកម្មវិធីទទួលពានរង្វាន់ Monde Selection ប្រចាំឆ្នាំ២០២៤ ដើម្បីទទួលមេដាយមាសចំនួន ៧ និងពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ ដែលផលិតផលរបស់វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានពីស្ថាប័នដែលត្រូវគេទទួលស្គាល់និងផ្តល់តម្លៃមួយនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចែករំលែកភាពរីករាយជាមួយអតិថិជន និងប្រជាជនខ្មែរយើងទាំងអស់គ្នា ដែលនេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា នេះជាសក្ខីកម្មបង្ហាញពីភាពជោគជ័យដ៏ធំធេង ដែលកើតចេញពីការប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែកនៅ វឌ្ឍនៈ ប្រ៊ូវើរី ដែលផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ ទទួលស្គាល់តាមស្តង់ដារអន្តរជាតិសម្រាប់អតិថិជន។ ពួកយើងសូមចែករំលែកភាពរីករាយ ភាពជោគជ័យក្នុងឆ្នាំថ្មី  ជាមួយអតិថិជន និងប្រជាជនខ្មែរទាំងអស់ ដែលសមិទ្ធផលនេះឆ្លុះបញ្ចាំងឲ្យឃើញថា យើងពិតជាធ្វើបាន ដោយយើងបាននាំយកផលិតផលកូនខ្មែរទៅប្រកួតនៅលើឆាកអន្តរជាតិ។ គ្រប់គ្នានៅ វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអតិថិជន ដៃគូសហការអាជីវកម្មរបស់យើង តែងតែដក់ជាប់ជានិច្ចនូវទស្សនៈជោគជ័យរួមគ្នា ឆ្ពោះទៅមុខទាំងអស់គ្នា និងបំផុសស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរធ្វើបាន រហូតយើងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចថ្ងៃនេះ។​ ពួកយើងក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអតិថិជននៅទូទាំងប្រទេសដែលជឿជាក់លើផលិតផលផល និងចូលរួមគាំទ្រគ្រប់បេសកកម្មរបស់យើង។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តឆន្ទៈដ៏មុតមាំទាំងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងការលើកស្ទួយកិត្តិយសកេរ្តិ៍​ឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ត្រឹមរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលចំនួន ១៥ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ​, ស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ, ស្រាបៀរគ្រុឌ, ស្រាបៀរ គ្រុឌឡៃ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ស្រាបៀរដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា, ភេសជ្ជៈកីឡា វីអាកទីវ, ​​ភេសជ្ជៈកីឡា វីអាកទីវក្រហម, ភេសជ្ជៈកីឡា វីអាកទីវបៃតង, ភេសជ្ជៈ វីអាកទីវក្រហម និងភេសជ្ជៈ វីអាកទីវបៃតង។ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី ទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង

ពីអតិថិជនគ្រប់ទិសទី ដែលទទួលបានមេដាយមាសសរុបចំនួន ២១ ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection និង World Beer Award ព្រមទាំងបន្តឈ្នះពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ទន្ទឹមនឹងរង់ចាំទទួលលទ្ធផលអំពីពានរង្វាន់មេដាយចំនួន៥ផ្សេងទៀតនាពេលឆាប់ៗខាងមុខនេះ។ សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 29 16 10 3 53 24 +29 58
    3 Nottingham Forest 29 16 6 7 49 35 +14 54
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 29 12 9 8 43 38 +5 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 29 10 7 12 37 40 -3 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 29 9 7 13 33 49 -16 34
    17 Wolverhampton Wanderers 29 7 5 17 40 58 -18 26
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
  • Sponsor by 88Bol