
លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្រុមអធិរាជស Real Madrid នឹងមិនអនុញ្ញាតឱ្យអ្នកចាំទី Andriy Lunin ធ្វើដំណើររួមជាមួយក្រុមដើម្បីទៅចូលរួមការប្រកួត វគ្គផ្តាច់ព្រ័ត្រ Champions League នៅកីឡដ្ឋាន Wembley ចក្រភពអង់គ្លេសនៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី២ មិថុនាចុងសប្តាហ៍នេះជាមួយនឹងក្រុម Borussia Dortmund នោះទេ។
ប្រភពពីគេហទំព័រThe Sun បានចុះផ្សាយថា អ្នកចាំទីអន្តរជាតិអ៊ុយក្រែនដែលបានដើរនាទីជាកីឡាករដៃទី១ជំនួសកីឡាករ Thibaut Courtois នឹងមិនធ្វើដំណើរទៅកាន់រាជធានីទីក្រុងឡុងដ៍ បន្ទាប់ពីធ្លាក់ខ្លួនមានជំនឺកាលពីដើមសប្តាហ៍នេះ។Lunin បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ បានបង្ហាញខ្លួនច្រើនបំផុតនៅរដូវកាលនេះបន្ទាប់ពីរៀមច្បងកីឡាករអន្តរជាតិបែលហ្សិក Thibaut Courtoisជួបបញ្ហារបួសជង្គង់ និងសរសៃពួរធ្ងន់ធ្ងរនោះ។ មានន័យថាក្រុមជើងឯក Champion League ១៤សម័យ និងមិនបានដាក់អោយកីឡាករឆ្នើមដែលបានដើរតួនាទីដ៏សំខាន់ក្នុងការជួយសង្គ្រោះបាល់ជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីលើក្រុម Manchester City ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ។
សម្រាប់ Real Madrid Madrid កំពុងសម្លឹងរកការឈ្នះពានជាលើកទី ១៥ ខណៈក្រុមរបស់លោក Ancelotti នឹងមកដល់ទីក្រុងឡុងដ៍នៅថ្ងៃព្រហស្បតិ៍ ព្រមជាមួយគ្នានេះដែរ Dortmund ក៏កំពុងចង់សាងប្រវត្តិសាស្រ្តឈ្នះពានជាលើកទី២បន្ទាប់ពីធ្លាប់ឈ្នះកាលពីឆ្នាំ១៩៩៧ និងក្រោយមក១៦ឆ្នាំបានត្រឹមជើងឯករងកាលពីឆ្នាំ២០១៣បន្ទាប់ពីចាញ់គូបដិបក្សគឺ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រនាពេលនោះ។
ប្រភព:dailypost

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



