ហេតុផល២ចំនុចអាចអោយលោក Zinedine Zidane ត្រលប់ទៅដឹកនាំ Real Madrid វិញ

Published 4 years ago
2.9K Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ លោក Zinedine Zidane នៅតែជាជម្រើសដ៏មានអាទិភាពសម្រាប់ក្រុមអធិរាជស Real Madrid ប្រសិនជាគ្រូបង្វឹក​លោកCarlo Ancelotti ចាកចេញពីក្លឹបជាលើកទីពីរនៅរដូវក្តៅនេះ។គួរបញ្ជាក់ថាអតីតគ្រូបង្វឹកឈុតធំ ដែលធ្លាប់ជួយក្លឹបឈ្នះChampion League ៣សម័យកាលជាប់ៗគ្នាសញ្ជាតិបារាំងរូបនេះ​នៅមិនទាន់មានការងារធ្វើនៅឡើយទេ ក្រោយពីបំណង​ចង់​បង្វឹក​ក្រុម​​ជម្រើស​​ជាតិមាន់​គកបារាំងបានទទួលបរាជ័យ។ មួយវិញទៀតគឺបន្ទាប់ ពីលោក Didier Deschampសម្រេច​បន្តចុះកុងត្រាថ្មីក្រោយ​បរាជ័យនៅព្រឹត្តិការណ៏វគ្គផ្តាច់ព្រ័ត្រWorld Cup ២០២២រួចមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Zinedine Zidane a fait deux demandes osées au Real Madrid

ខាងក្រោមនេះគឺជាហេតុផល២ចំនុចដែលលោកZinedine Zidane អាចនិងយល់ព្រមត្រលប់មកដឹកនាំនៅទឹកដី Santiago Bernabeu វិញៈ

១.បន្តរក្សាទុក Eden Hazard

Zidane ពេញចិត្តសមត្ថភាពរបស់ Hazard បំផុត ប៉ុន្តែផ្ទុយទៅវិញខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះមិនបានស្ថិតក្នុងបញ្ជី​ដាក់អោ​យលេង​សម្រាប់ក្រុមលោកCarlo Ancelotti នោះទេ ខណៈរូបគេស្ទើរតែចាកចេញពីក្លឹបទៅហើយ​នោះ​ក្រោយ​ជួប​បញ្ហារបួសជាញឹកញាប់ និងធ្លាក់ទម្រង់លេង។ បើទោះបីជាកិច្ចសន្យារបស់ខ្លួនមានសុពលភាពដល់ឆ្នាំ២០២៤ ប៉ុន្តែក្លឹប​ត្រៀមរួចជាស្រេច​ក្នុង​ការ​​​អនុញ្ញាតិ​អោយវីរបុរសក្រុមតោខៀវChelsea រូបនេះចាកចេញនៅពេលបញ្ចប់​រដូវកាលនេះ។

Eden Hazard stance on departure could cost young starlet Real Madrid shot -  Football España

២.នាំយក Dupont

Gregory Dupont គឺជាប្រធានផ្នែកកាយសម្បទារបស់ក្លឹបក្រោមការដឹកនាំរបស់លោក Zidane កន្លងមក ។ លើសពីនេះទៀតលោកDupont ធ្លាប់ធ្វើការនៅក្លឹប Lille ក្នុងពេលដំណាលគ្នាជាមួយ Hazard លេងនៅទីនោះមុនផ្លាស់មកChelsea។ ហើយកំលុងពេលនោះគឺHazardធ្លាប់រងរបួសតែ១លើកប៉ុណ្ណោះ ក្នុងអាជីពរយៈពេល ៣ ឆ្នាំនៅLigue-១ ។

Former Celtic coach Gregory Dupont bags Real Madrid job

Article Tags
Related Articles
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031