
(បរទេស)៖ ក្រុមបាល់ទាត់ Olympiakos Piraeus បានគ្រងជើងឯកពានរង្វាន់លំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League ២០២៣-២៤ ក្រោយយកឈ្នះក្លឹបនៅអ៊ីតាលី Fiorentina ១ទល់នឹង០ ក្នុងម៉ោងថែមផ្តាច់ព្រ័ត្រកាលពីយប់មិញ។
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឲ្យដឹងថា ម្ចាស់ផ្ទះ Olympiakos ត្រូវរង់ចាំដល់នាទីថែម ១៥នាទី ២ដង ពោលគឺនៅនាទី១១៦ ទើបរកបានគ្រាប់ជ័យជម្នះក្នុងកីឡដ្ឋាន AEK Arena របស់ខ្លួនស្ថិតក្នុងទីក្រុងអាតែន នៃប្រទេសក្រិក។
នេះមានន័យថា Olympiakos បានក្លាយជាក្រុមដំបូងគេរបស់ក្រិក ដែលដណ្ដើមបានជើងឯកអឺរ៉ុប និងផ្តល់ការខកចិត្តលើកទី២ ដល់ Fiorentina របស់អ៊ីតាលីដែលឈានមកដល់ផ្តាច់ព្រ័ត្រ Conference League ដ្បិតរដូវកាលមុនចាញ់ West Ham United។ នេះក៏ជាលើកទី២ ផងដែរនៃក្លិបរបស់ប្រទេសក្រិកដែលឈានដល់ផ្តាច់ព្រ័ត្រពានអឺរ៉ុប នៅពេល Fiorentina លេងវគ្គដណ្តើមពាននេះលើកទី៦៕
គាំទ្រគុនខ្មែរជាមួយគ្រុឌ
គ្រុឌគុនខ្មែរ ថែអត្តសញ្ញាណខ្មែរ នាំគុនខ្មែរ ល្បីលើឆាកអន្តរជាតិ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



