
ជាការជួបគ្នានៅទីក្រុងអាថែនប្រទេសក្រិកសម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំទីបីរបស់ទ្វីបអឺរ៉ុប Europa Conference League រដូវកាល ២០២៣-២០២៤ រវាងក្រុមយក្សក្រិក Olympiacos និងក្រុមជើងឯករងជើងឯកឆ្នាំមុនគឺ Fiorentina សម្រាប់ការប្រកួតដែលនិងធ្វើឡើងនៅវេលាម៉ោង០២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី ៣០ ឧសភា ២០២៤។ការពិតកីឡដ្ឋានការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះមានចំងាយ ជាង១៦គីឡូម៉ែត្រតែប៉ុណ្ណោះ ពីទឹកដី Olympiakos គឺកីឡដ្ឋាន OPAP Arena នាទីក្រុង Athens ប៉ុន្តែសមភាគីអ៊ីតាលីរបស់ពួកគេនឹងព្យាយាមលុបលាងភាពឈឺចាប់ឡើងវិញក្រោយចាញ់ក្រុម West Ham នៅទឹកដី Prague របស់ក្រូអាត កាលពី១២ ខែមុន។
១.ប្រវត្តិជួបគ្នា
វាជាការជួបគ្នាលើកដំបូងរវាងក្រុមទំាងពីរនេះ។
២.ពត៌មានក្រុមOlympiakos(ទឹកដីកណ្តាល)
គ្រូបង្វឹកMendilibar ទំនងជាមិនធ្វើការផ្លាស់ប្តូរក្រុមដែលបានផ្តួល Aston Villa ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ។ទៅះយ៉ាងណាគ្រូបង្វឹកក្រុម Olympiacos មិនមានវត្តមានកីឡាករ Doron Leidner រយ់ៈពេលយូរ ខណៈ Giulian Bancone និង Bandiougou Fadiga ទាំងពីរទំនងជាមិនមានវត្តមាន។ Ayoub El Kaabi ដែលជាអ្នកស៊ុតបញ្ចូលទី Aston Villa នឹងដឹកនាំក្រុមមកកាន់ទីក្រុង Athens នៅថ្ងៃព្រឹក។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Tzolakis; Rodinei, Retsos, Carmo, Ortega; Hezze, Iborra, Chiquinho; Podence, El Kaabi, Fortounis
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមFiorentina(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTerracciano; Dodo, Milenkovic, Martinez Quarta, Biraghi; Mandragora, Bonaventura; Gonzalez, Beltran, Kouame; Belotti.
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Olympiakos ១ : ២ Fiorentina
ប្រភព:whoscored &90min&sportsmole

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]



