
(អង់គ្លេស)៖ ក្លឹបស្ករគ្រាប់ Everton បានចាប់អារម្មណ៍ក្នុងការចុះកិច្ចព្រមព្រៀងខ្ចីជើងលើខ្សែបម្រើ Kalvin Phillips រយៈពេល១រដូវកាល ពីក្លឹបមេឃខៀវ Manchester City ដែលជាម្ចាស់ពានរង្វាន់ជើងឯកលីគ Premier League នារដូវកាលនេះ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃពុធនេះ។
ដោយឡែក Phillips បានចូលរួមជាមួយ City ផ្ទេរមកពី Leeds United ក្នុងតម្លៃខ្លួន ៤៥លានផោនកាលឆ្នាំ២០២២ ប៉ុន្តែត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លិបញញួរធំ West Ham United កាលពីរដូវកាលមុន។ កីឡាករវ័ ២៨ឆ្នាំរូបនេះ គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេស ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២០២០ European Championship ប៉ុន្តែឥឡូវនេះ មិនស្ថិតក្នុងការចាប់អារម្មណ៍ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Gareth Southgate នោះទេ ហើយក៏មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ Euro ២០២៤ នៅប្រទេសអាល្លឺម៉ង់ផងដែរ៕
គាំទ្រគុនខ្មែរ ជាមួយគ្រុឌ!
គ្រុឌគុនខ្មែរ ថែអត្តសញ្ញាណខ្មែរ នាំគុនខ្មែរ ល្បីលើឆាកអន្តរជាតិ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



