
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានជួបពិភាក្សាជាមួយអ្នកតំណាងរបស់គ្រូបង្វឹកក្លឹប Brentford លោក Thomas Frank និងអតីតអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea គឺលោក Mauricio Pochettino ដែលជាបេក្ខភាពគ្រូបង្វឹក២រូប សម្រាប់ជំនួសតំណែងលោក Erik ten Hag នៅ Old Trafford។
គួរកត់សម្គាល់ថា លោក Erik ten Hag មានហានិភ័យក្នុងការបាត់បង់តួនាទីការងារជាគ្រូបង្វឹករបស់ Man United បើទោះបីជាដឹកនាំក្លឹបទទួលបានជ័យជម្នះ ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍ទល់នឹងក្រុមមេឃខៀវ Manchester City ក៏ដោយ។
យ៉ាងណាមិញ Man Utd នឹងត្រូវចំណាយលើលក្ខខណ្ឌដោះលែងពីក្លឹប Brentford សម្រាប់លោក Frank ក៏ព្រោះបុរសវ័យ ៥០ឆ្នាំ រូបនេះស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ ២០២៧។ ទន្ទឹមនឹងនេះដែរ លោក Pochettino បច្ចុប្បន្នមិនទាន់ក្លឹបដែលត្រូវនឹងដឹកនាំនៅឡើយ បន្ទាប់ពីចាកចេញពី Chelsea នៅចុងរដូវកាលមក។ មិនតែប៉ុណ្ណេាះ លោក Thomas Tuchel ក៏អាចក្លាយជាអ្នកប្រជែងដ៏សំខាន់ម្នាក់ផងដែរ ក្រោយលេចឮថាក្លឹប Bayern Munich កំពុងពិចារណាបញ្ចប់តំណែងរបស់គាត់៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



