
ជាមួយនឹងក្តីសុបិនចង់ឈ្នះពាន៣ក្នុង១រដូវកាលបានរលត់បន្តិចម្តងអស់១ទៅហើយនោះ ក្រុម Bayer Leverkusen ដែលជាម្ចាស់ជើងឯកក្របខណ្ឌ Bundesliga រដូវកាល ២០២៣-២០២៤និងត្រូត្រៀមជួបក្រុមKaiserslautern មកពីលីកលំដាប់ទីពីរអាឡឺម៉ង់ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រ DFB-Pokal នៅវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃអាទិត្យនៅកីឡាដ្ឋាន Olympiastadion នាទីក្រុង Berlin ប្រទេសអាឡឺម៉ង់។គួរកត់សម្គាល់ថាគ្រូបង្វឹក Xabi Alonso បានបាត់បង់កំណត់ត្រាមិនដែលចាញ់របស់ពួកគេនៅក្នុងការបរាជ័យចុងក្រោយនៃក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បត្ត៏ក្រោមថ្វីជើងAtalanta BC ខណៈក្រុមនិងប្រឹងប្រែងលេងដោយប្រុងប្រយ័ត្នសម្រាប់ពានរង្វាន់ដែលនៅសល់ចុងក្រោយ DFB-Pokal របស់ពួកគេនេះ។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមានប្រវត្តិជួបគ្នា៦៣លើកនៅគ្រប់ក្របខណ្ឌប្រកួត ខណៈ Leverkusen ឈ្នះ៣០ និងចាញ់២១ រីឯ ជំនួបចុងក្រោយពានរង្វាន់ DFB Pokal ជុំទី២ គឺLeverkusen បានផ្តួលពួកគេដោយលទ្ធផល ២ទល់និង០ កាលពីឆ្នាំ២០១៥។
២.ពត៌មានក្រុមKaiserslautern(ទឹកដីកណ្តាល)
កីឡាករ Julian Niehues និង Hendrick Zuck ត្រូវបានបញ្ជាក់ថាអវត្តមានមិនបានចូលលេងដោយសាររបួសសម្រាប់ក្រុម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKrahl; Toure, Tomiak, Kraus; Ronstadt, Raschl, Kaloc, Puchacz; Ritter; Ache, Hanslik
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៣.ពត៌មានក្រុមBayer Leverkusen(ទឹកដីកណ្តាល)
ក្រុមលោក Xabi Alonso មិនមានកីឡាករណាម្នាក់រងរបួសនោះទេ ដូច្នេះកីឡាកររបស់គ្រូបង្វឹកអេស្បាញរូបនេះគឺ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHradecky; Kossounou, Tah, Tapsoba; Frimpong, Andrich, Xhaka, Grimaldo; Tella, Wirtz; Boniface
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Kaiserslautern ១ :៣ Leverkusen
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



