
(អ៊ឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងត្រូវចូលរួមក្នុងការប្រកួតលក្ខណៈអន្តរជាតិលើកទី១១របស់ខ្លួន បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីអ្នកចាត់ការទូទៅក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez ក្នុងការត្រៀមលេងពានអឺរ៉ុប Euro ២០២៤ នៅប្រទេសអាល្លឺម៉ង់។
បច្ចុប្បន្ន Ronaldo មានវ័យ ៣៩ឆ្នាំ កំពុងប្រកបអាជីពលេងនៅក្លឹប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្រិតអន្តរជាតិ ពីការបង្ហាញខ្លួនបាន ២០៦លើក ស៊ុតបាន ១២៨គ្រាប់ ជាមួយក្រុមជម្រើសជាតិផងដែរ។
នេះជាការកោះហៅរបស់ជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ជម្រើសជាតិ ២៦នាក់ក្រោមការដឹកនាំដោយលោក Roberto Martinez ដែលមានខ្សែប្រយុទ្ធដល់ទៅ ៧នាក់ ដោយមានកីឡាករ Ronaldo ជាប្រធានក្រុម ក្នុងនោះខ្សែប្រយុទ្ធវ័យក្មេង ២១ឆ្នាំ Francisco Conceicao ក៏ទទួលបានការកោះហៅផងដែរ។
លោក Roberto Martinez បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «Ronaldo នៅតែបន្តផ្តល់នៅគុណភាព អំពីគោលដៅនៅខាងមុខ យើងមានការពេញចិត្តយ៉ាងខ្លាំងនៅអ្វីដែលយើងត្រូវការ»។
រំលឹកផងថា Ronaldo បានបង្ហាញខ្លួនលើកដំបូងនៅ Euro 2004 ដែលពេលនោះក្រុមព័រទុយហ្គាល់ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីខ្លួន តែបានលេងចាញ់ក្រុមជម្រើសជាតិក្រិក ខណៈម្ចាស់ពានបាល់មាស ៥សម័យកាល ក៏រួមចំណែកជួយក្រុមឈ្នះពាននេះនៅឆ្នាំ២០១៦ ដែលជាពានសំខាន់បំផុតសម្រាប់រូបគេ។
សូមជម្រាបថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅព្រឹត្តិការណ៍ Euro 2024 បានស្ថិតក្នុងពូល F ហើយក្រុមរបស់លោក Roberto Martinez ក្នុងចំណោម ២៦នាក់នេះ គឺមានសមាសភាពកីឡាករ ៩នាក់ជ្រើសចេញពីលីគអង់គ្លេសផងដែរ៕

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]


