
អ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសលោក Gareth Southgate បានពន្យល់ប្រាប់ពីមូលហេតុដែលរូបលោកបដិសេធមិនដាក់បញ្ចូលឈ្មោះខ្សែប្រយុទ្ធស្លាបក្រុមMan.Utd កីឡាករ Marcus Rashford និង អតីតប្រធានក្រុម Liverpool គឺខ្សែបម្រើJordan Henderson សម្រាប់ក្រុមបណ្តោះអាសន្នកំពុងធ្វើការហ្វឹកហាត់ចូលរួមព្រឹត្តការណ៏ Euro ២០២៣ ដែលមានសមាជិក ៣៣ នាក់នោះ។
កាលពីថ្ងៃអង្គារ គ្រូបង្វឹកក្រុមតោកំណាចអង់គ្លេសបានបង្ហាញពីឈ្មោះក្រុមជាបឋមសម្រាប់ការប្រកួតនៅប្រទេសអាឡឺម៉ង់ ខណៈអង់គ្លេសត្រៀមធ្វើការប្រកួតជាមួយស៊ែប៊ី នៅថ្ងៃទី ១៦ ខែមិថុនានៅការប្រកួតដបំូង។ទោះយ៉ាងណាម្ចាស់ជើងឯករង Euro ២០២០ មានការប្រកួតមិត្តភាពពីរប្រកួតទល់នឹងបូស្នៀ-ហឺហ្សេហ្គោវីណា (ថ្ងៃទី ៣ ខែមិថុនា) និងអ៊ីស្លង់ (ថ្ងៃទី ៧ ខែមិថុនា)មុនពេលអង់គ្លេសធ្វើដំណើរទៅអាឡឺម៉ង់ និងត្រៀមជម្រុះកីឡាករចេញយ៉ាងហោចណាស់១០នាក់ទៀត។ ទោះយ៉ាងណាអតីតគ្រូបង្វឹកក្រុម Middlesbrough បានបញ្ជាក់ពីមូលហេតុដែលរូបលោកមិនបានដាក់បញ្ចូល Rashford ទៅក្នុងក្រុមយ៉ាងដូច្នេះថាៈវាជាការសម្រេចចិត្ត និង កោះហៅដ៏លំបាកមួយ។ អ្នកកំពុងនិយាយអំពីកីឡាករដែលជាកីឡាករសំខាន់។ សម្រាប់ Marcus នៅពេលមកដល់ចំនុចនេះ ខ្ញុំយល់ថាកីឡាករផ្សេងទៀតមានគុណភាព និង សមត្ថភាពល្អជាងគាត់នៅរដូវកាលនេះ។
ក៏ដូចជា Rashford ដែរ ខ្សែបម្រើ Henderson ដែលធ្លាប់បង្ហាញខ្លួន ៨១លើកអោយអង់គ្លេស ក៏មិនបានជាប់ឈ្មោះបន្ទាប់ពីផ្លាស់ចេញពីក្របខណ្ឌSaudi Pro League មកកាន់ក្លឹប Ajax ។គួររំលឹកថា Rashford បង្ហាញទម្រង់លេងល្អណាស់កាលពីរដូវកាលចាស់ ប៉ុន្តែរដូវកាលថ្មីនេះរូបគេរកបានតែ៨ គ្រាប់ និង assist ប្រាំដងប៉ុណ្ណោះក្នុងការប្រកួត ៤២លើក។
ប្រភព:sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



