
អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានយល់ព្រមចាកចេញពីក្លឹបដោយការព្រមព្រៀងគ្នាទាំងសងខាងបន្ទាប់ពីចំណាយពេលដឹកនាំក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏គឺ Stamford Bridge ។Pochettino គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបច្ចុប្បន្នមានវ័យ ៥២ ឆ្នាំបានចូលដឹកនាំ Chelsea កាលពីថ្ងៃទី ១ ខែកក្កដា ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសបន្តកុងត្រា ១២ ខែទៀត។ទោះយ៉ាងណាអតីតគ្រូបង្វឹក Tottenham និង PSG បានស្ថិតនៅក្រោមសម្ពាធបន្ទាប់ពីពាក់កណ្តាលរដូវកាលដំបូងជួបលទ្ធផលដ៏លំបាក ប៉ុន្តែទីបផុតការឈ្នះប្រាំដងជាប់ៗគ្នានៅចុងបញ្ចប់នៃរដូវកាលនេះបានធានាអោយបួកគេ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ នៅក្របខ័ណ្ឌ Premier League ។
Chelsea ក៏ជាជើងឯករងពាន Carabao Cup និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup។ លោក Pochettino បានលើកឡើងយ៉ាងដូច្នេះថាៈ សូមអរគុណដល់ក្រុម និង ម្ចាស់ក្លឹប Chelsea និងនាយកផ្នែកកីឡាសម្រាប់ការផ្តល់ឱកាស ។ក្លឹបបច្ចុប្បន្នបានវិលត្រលប់មកឈរនៅចំណាត់ថ្នាក់ល្អក្នុងការបន្តដំណើរនៅក្របខណ្ឌ Premier League និងពានរង្វាន់ទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទោះយ៉ាងណា Chelsea មិនបានបង្អែបង្អង់យូរនោះទេ ខណៈពួកគេកំពុងផ្តោតការចាប់អារម្មណ៏លើ អ្នកចាត់ការទូទៅរបស់ Ipswich Town លោក Kieran McKenna, លោក Ruben Amorim របស់ Sporting និង Vincent Kompany របស់ Burnley ផងដែរ។
ប្រភព:BBC

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



