
(អង់គ្លេស)៖ ខ្សែបម្រើស្លាប Jadon Sancho របស់ក្រុមបិសាចក្រហម Manchester United នឹងត្រូវទទួលយកការកាត់ប្រាក់ខែដ៏ច្រើន ដើម្បីចុះហត្ថលេខាជាមួយក្លឹប Borussia Dortmund លើកិច្ចសន្យាជាអចិន្ត្រៃយ៍នៅរដូវក្តៅខាងមុខនេះ។
របាយការណ៍បានបង្ហាញថាក្លឹប Dortmund នឹងមិនអាចផ្គូផ្គងផ្តល់ប្រាក់យ៉ាងច្រើនរបស់ Sancho បច្ចុប្បន្នបាននោះឡើយ ដែលត្រូវបានគេជឿថាប្រាក់ឈ្នួលប្រមាណ ២៧៥,០០០ផោន ក្នុងមួយសប្តាហ៍។ បើទោះជា ខ្សែបម្រើវ័យ ២៤ឆ្នាំ សញ្ជាតិអង់គ្លេសរូបនេះ បានយល់ព្រមកាត់ប្រាក់ខែដ៏ច្រើនរបស់ខ្លួនក៏ដោយ ប៉ុន្តែក្លឹប Man United នឹងមិនអនុញាតិឲ្យ Sancho ចាកចេញដោយស្រួលៗនោះទេ ដោយក្លឹបចង់បានតម្លៃផ្ទេរយ៉ាងហោចណាស់ ៧៥% នៃតម្លៃ ៧៣លានផោន ដែល Man Utd បានទិញពី Dortmund ក្នុងអំឡុងឆ្នាំ ២០២១។
គួរជម្រាបផងដែរថា របាយការណ៍ជាច្រើន បានអះអាងថា ក្លឹបទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងរបស់ Sancho លើតម្លៃផ្ទេរ និងកំពុងធ្វើឱ្យការផ្លាស់ប្តូរនេះអាចធ្វើទៅបាន៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



