
(ទីក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Palmeiras ដើម្បីទិញកីឡាករយុវជន Estevao Willian របស់ប្រេស៊ីល ក្នុងតម្លៃខ្លួនប្រមាណ ២៩លានផោន នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
នេះជាតម្លៃផ្ទេរដ៏ខ្ពស់បំផុតមួយ ក្នុងចំណោមកីឡាករវ័យក្មេងរបស់ប្រេស៊ីល ដ្បិតខ្សែការពារស្លាប វ័យទើបតែ ១៧ឆ្នាំ Estevao ទើបតែបានចូលលេងក្នុងក្រុមធំ Palmeiras នាអំឡុងខែធ្នូ ឆ្នាំ២០២៣ ប៉ុណ្ណេាះ។ មួយវិញទៀត នេះក៏ជាការបោះជំហានដ៏ធំមួយទៀតរបស់ Chelsea តាមរយៈបន្តយុទ្ធសាស្រ្តក្នុងការនាំយកកីឡាករ វ័យក្មេងប្រកបដោយទេពកោសល្យលើលោក មកលេងនៅកីឡដ្ឋាន Stamford Bridge។
ថ្មីៗនេះដែរ ពួកគេក៏បានផ្តោតតែទៅលើកីឡាករវ័យក្មេងនៅតំបន់អាមេរិកឡាទីន និងទិញបានយុវជន Andrey Santos, Deivid Washington, Angelo និងខ្សែប្រយុទ្ធ Kendry Paez ថែមទៀតផង ដែលនឹងមកចូលរួមផ្លូវការនៅឆ្នាំ២០២៥ ខាងមុខ។ បន្ថែមលើនេះ Chelsea ក៏បានយកលោក Sam Jewell មកធ្វើជានាយកទិញ-ដូរកីឡាករពីក្លិប Brighton មកហើយដែរ ដែលមានទេពកោសល្យខាងទីផ្សារ ជាពិសេសនៅអាមេរិកខាងត្បូងជាដើម៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



