ហូឡង់ផ្តួលហ្សីប្រាល់ត្រា ៣: 0 ដើម្បីស្តារមុខមាត់ ខណៈ​ Ake រកបាន២គ្រាប់ (មានវីដេអូ)

Published 4 years ago
838 Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែការពារ Man.City កីឡាករ Nathan Ake បានរកគ្រាប់បាល់បញ្ចូលទីបានពីរគ្រាប់ខណៈបិសាចទឹកក្រូចហូឡង់​បានយក​ឈ្នះ​ហ្សីប្រាល់តា​៣ទល់និង០ ក្នុងវគ្គជម្រុះ Euro ២០២៤ សម្រាប់ការប្រកួតលើកទី៣ក្រោមការដឹកនាំជម្រើសជាតិជាលើកទីពីរផងដែរ​សម្រាប់​ក្រុមលោក Ronald Koeman ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ake claims a brace as the Netherlands overpower Gibraltar

អតីតគ្រូបង្វឹកBarcelona លោក Koeman ពីមុនជាអ្នកចាត់ការហូឡង់ពីឆ្នាំ 2018 ដល់ឆ្នាំ 2020 បានជំនួសលោក Louis van Gaal បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។ ការប្រកួតធ្វើឡើងនៅទីក្រុង Feyenoord ខណៈក្រុមម្ចាស់ផ្ទះហូឡង់មានប្រៀបគ្របដណ្តប់ការប្រកួតរហូតដល់ទៅ៨៦ភាគរយ និង មានឪកាស៊ុតបាល់ចេញរហូតដល់ទៅ៥១គ្រាប់។ វាជាការស្តារភាពអាម៉ាស់របស់ខ្លួនឡើងវិញបន្ទាប់ពីហូឡង់បាន​ចាញ់បារាំងមិនអាចត​ដៃរួច​ ៤ទល់និង​០​​កាលពីថ្ងៃសុក្រសប្តាហ៍មុនក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការនេះ។

No posts
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031