
ក្រុមJuventus បានបញ្ចប់តំណែងគ្រូបង្វឹកលោក Massimiliano Allegri ពីរថ្ងៃបន្ទាប់ពីគាត់បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់Coppa Italia ដោយផ្តួលក្រុម Atalanta ១-0 សម្រាប់ការប្រកួតនៅក្នុងទីក្រុងរ៉ូម ។ ហេតុផលដ៏សំខាន់នៃការបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះត្រូវបានមហាជននិង មជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាលោក Allegri បានបង្ហាញកាយវិការជេរប្រមាថដល់មន្ត្រីការប្រកួតចំនួន ៤ រូប ព្រមជាមួយនិងការដោអាវ ក្រវ៉ាត់ក និងសម្លៀកបំពាគ់ចេញអំឡុងពេលប្រកួត និង ក្រោយពេលប្រារព្ធពិធី។ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធបាល់ទាត់អ៊ីតាលីមានបានបើកការស៊ើបអង្កេតលើករណីនេះខណៈនៅថ្ងៃសុក្រម្សិលមិញJuventus បានបញ្ជាក់ថាបុរសវ័យ៥៦ឆ្នាំរូបនេះ មិនមែនជាអ្នកចាត់ការទូទៅរបស់ពួកគេទៀតទេ។សេចក្តីថ្លែងការណ៍មួយបានសរសេរថា : ការបណ្តេញចេញនេះធ្វើឡើងតាមអាកប្បកិរិយាមួយចំនួនក្នុងអំឡុងពេល និងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដែលក្លឹបចាត់ទុកថាមិនបានអោយតម្លៃ និងកេរ្ត៏ឈ្មោះក៏ដូចជាងមុខមាត់ដល់ Juventus ។
នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ថាលោក Allegri មានកំហឹងអ្វីអោយប្រាកដ ខណៈនៅនាទីទី៩៥រូបលោកត្រូវបានបណ្តេញចេញពីការប្រកួតស្របពេលសាម៉ីខ្លួនលោក Allegriបានដឹងខ្លួនឯងច្បាស់ថារូបលោកអាចនិងបាត់បង់តំណែងក្រោយពីមិនអាចជួយអោយ Juventus ឈ្នះជើងឯក Serie A នៅរដូវនេះផងស្របពេលគ្រូបង្វឹក លោក Thiago Motta របស់ Bologna អាចជាបេក្ខភាពមកដឹកនាំនៅកីឡាដ្ឋាន Allianz Arena នោះ។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



