ជាលើកទី៣សម្រាប់ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះខណៈការប្រជែងដណ្តើមពាន Premier League នឹងត្រូវសម្រេចនៅថ្ងៃចុងក្រោយនៃការប្រកួតបិទរដូវកាល ខណៈក្រុមម្ចាស់ជើងឯក Manchester City កំពុងសម្លឹងរកការការពារពានរបស់ខ្លួននៅផ្ទះនាទឹកដី Eithad ទល់នឹងក្រុមញញួរធំ West Ham United សម្រាប់ការប្រកួតចុងក្រោយនៅថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង ១០យប់។សម្រាប់ក្រុមលោក David Moyes អាចដើរតួជាក្តីសង្ឃឹមតែមួយគត់ដែលអាចជំនួសអោយក្រុម Arsenal របស់លោក Mikel Arteta ក្នុងការបង្អាក់ការលើកពានក្រុមលោក Pep Guardiola ដើម្បីសាងប្រវត្តិសាស្រ្តលើកពាន ក្របខណ្ឌ EPL ជាលើកទី៤បាននោះ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ Man.City គឺធ្វើបានល្អណាស់ ខណៈពួកគេមិនដែលចាញ់និងឈរនៅលេខរៀងទី១ ដោយមានគម្លាត ពីក្រុម Arsenal ២ពិន្ទុប៉ុណ្ណោះ ។សម្រាប់ West Ham វិញ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺឈ្នះ២ចាញ់៣ស្មើ១បច្ចុប្បន្នឈរនៅលេខរៀងទី១៥។ ជួបគ្នាដើមរដូវកាល West Ham ១:៣ Man.City។
១.ប្រវត្តិជួបគ្នា
ជ័យជម្នះនោះក្នុងខែកញ្ញាមានន័យថា Man City មិនចាញ់ក្នុងការប្រកួត Premier League ១៦ ប្រកយតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម West Ham ដោយឈ្នះ១៣ស្មើ៣គិតចាប់តាំងពីការចាញ់ក្នុងផ្ទះ ២-១ ក្នុងខែកញ្ញា ២០១៥។West Ham បានចាញ់ការប្រកួតសរុប ១៥លើកក្នុងការប្រកួត ប្រកួតក្រៅដីសរុប ១៧ដងនៅ Premier League ទល់នឹង Man City ។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
អ្នកចាំទី Ederson បានរងរបួសរន្ធភ្នែកនៅកំឡុងពេលប្រកួតជាមួយ Tottenham កាលពីពាក់កណ្តាលសប្តាហ៍មុន ហើយនឹងអវត្តមានសម្រាប់ការប្រកួតនេះ។ខ្សែបម្រើឆ្នើម Kevin De Bruyne នឹងត្រូវឆ្លងកាត់ការវាយតម្លៃសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Walker, Akanji, Dias, Gvardiol; Rodri, Kovacic; Bernardo, De Bruyne, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមWest Ham(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Zouma, Ogbonna, Emerson; Soucek, Alvarez; Bowen, Kudus, Paqueta; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City : West Ham
ប្រភព:whoscored &theanalyst&sportsmole