
ក្លឹបមេឃខៀវ Man. City បានបញ្ជាក់ជាផ្លូវការណ៏កាលពីថ្ងៃព្រហស្បតិ៍ថាអ្នកចាំទីដៃទី១ Ederson នឹងខកខានការប្រកួតដ៏សំខាន់ចុងក្រោយនៅថ្ងៃអាទិត្យសម្រាប់ក្របខណ្ឌ Premier League និងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅសប្តាហ៍ក្រោយជាមួយក្រុមបិសាចក្រហម។គួររំលឹកថា Ederson ឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានបង្ខំចិត្តប្តូរចេញពេលរងរបួសផ្ទៃមុខអំឡុងពេល Manchester City យកឈ្នះ Tottenham ២-០ កាលពីថ្ងៃអង្គារ។
ក្លឹបអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏ថាៈ Ederson មានបញ្ហាបាក់ឆ្អឹងតូចមួយនៃរន្ធភ្នែកខាងស្តាំបន្ទាប់ពីប៉ះទង្គិចជាមួយខ្សែការពារ Cristian Romero។ ឥឡូវនេះគាត់នឹងខកខានការប្រកួតលីកនៅថ្ងៃអាទិត្យនៅផ្ទះជាមួយ West Ham និងវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយ Manchester United នៅ Wembley នៅសប្តាហ៍បន្ទាប់។City ដែលមានពីរពិន្ទុដាច់ពីក្រុម Arsenal នឹងធានាការឈ្នះពាន Premier League ប្រសិនបើពួកគេយកឈ្នះ West Ham នៅ Etihad នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង ១០យប់។
ស្រដៀងគ្នានេះវាមិនមែនជាលើកទី១សម្រាប់ Ederson នោះទេ ខណៈកាលពីចុងឆ្នាំ២០២០ អតីតអ្នកចាំទី Benfica រូបនេះបានរងរបួសចំផ្ទៃមុខរហូតដល់ថ្នាក់ដេរជាច្រើនថ្នេរ បន្ទាប់ពីត្រូវបានអតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool ធាក់ចំចំហៀងថ្ពាល់។
ប្រភព:Besoccer

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



