Close
Featured-Image
អបអរសាទរ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោកក្នុងចំណោមស្រាបៀរកំពូលទាំង៥
ទំហំអក្សរ
តូច
ធំ

ព្រះរាជាណាចក្រកម្ពុជា៖ អបអរសាទរ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោកក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Prize of the Jury 2024 នៃស្ថាប័ន Monde Selection ។ ពានរង្វាន់ Prize of the Jury គឺជាពានរង្វាន់ដ៏អស្ចារ្យបំផុតដែលជានិមិត្តសញ្ញានៃភាពឥតខ្ចោះ ចម្រាញ់យកផលិតផលស្រាបៀរតែ៥ ម៉ាកសញ្ញាប៉ុណ្ណោះ ក្នុងចំណោមម៉ាកសញ្ញារាប់រយម៉ាកទូទាំងពិភពលោក ដែលបានដាក់ស្នើទៅស្ថាប័ន Monde Selection ក្នុងឆ្នាំ២០២៤។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

នេះជាមោទកភាព ហើយជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន សម្រាប់ផលិតផលស្រាបៀរនៅប្រទេសកម្ពុជា ដែលមាន វឌ្ឍនៈ ព្រីមៀមបៀរ ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានមោទកភាពដែលបានបំពេញគ្រប់លក្ខខណ្ឌ និងនាំយកផលិតផលរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយសមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត កាន់តែជឿជាក់លើគុណភាព និងរសជាតិ សម្រាប់ផលិតផលរបស់យើង ហើយយើងនៅតែបន្តនាំយកភាពអស្ចារ្យជាច្រើនទៀតជូនអតិថិជន និងប្រទេសកម្ពុជា៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង