
អ្នកប្រដាល់កាណាដា Dave Leduc បានប្រកាសរូបគេនៅបើកហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញឆាប់ៗនេះ។ Dave Leduc បានបង្ហោះនៅបណ្តាញសង្គមរបស់លោកថា៖ “ដាវនឹងធ្វើអាជីវកម្មនៅកម្ពុជា ព្រោះខ្ញុំគិតថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើនសេដ្ឋកិច្ចដ៏ធំ។ ការកម្សាន្តដ៏អស្ចារ្យ ការបង្ហាញក្បាច់គុនដ៏ធំសម្បើម ផ្សារទំនើបដ៏ស្រស់ស្អាត មានភោជនីយដ្ឋានឆ្ងាញ់ៗជាច្រើន មនុស្សម្នារួសរាយរាក់ទាក់ និងមានរដ្ឋាភិបាលកំពុងជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ច។ ខ្ញុំនឹងបើកហាង Dav Coffee និងបង្អែមរបស់ខ្ញុំ ព្រោះខ្ញុំចូលចិត្តរបស់ផ្អែម។ ការបើកហាងបង្អែមគឹជាក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំនឹងបើកវាឆាប់ៗនេះនៅភ្នំពេញ។ ខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅពេលបើកសម្ភោធផ្លូវការ រហូតមកដល់ពេលនេះ ខ្ញុំបានវិនិយោគប្រហែល 300 លានរៀល លើការកែកុនជួសជុល។ វានឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយ ហើយក៏នឹងក្លាយជាផ្ទះក្រុម DAV Army ផងដែរ។ ជួបគ្នាឆាប់ៗនេះ






(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



