
(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។
កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports ៖ «ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។
រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២០ និងសល់រយៈពេល ២ឆ្នាំទៀត លើកិច្ចសន្យារបស់លោក ប៉ុន្តែមានព័ត៌មានថា នៅរដូវក្តៅលោកនឹងផ្លាស់ទៅលេងនៅក្លិបយក្សអាល្លឺម៉ង់ Bayern Munich ឬក៏អតីតម្ចាស់ពានរង្វាន់ជើងឯកអ៉ីតាលី Inter Milan។
ជម្រាបដែរថា Man United បានបរាជ័យ ១៤លើក ក្នុងលីគនារដូវកាលនេះ ជាទម្រង់ប្រកួតដ៏អាក្រក់បំផុតរបស់ពួកគេ គិតចាប់តាំងពីការចាប់ផ្តើម Premier League។ ពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាង។ ជាមួយគ្នានោះ អ្នកចាត់ការក្លិប United លោក Erik ten Hag ដែលអនាគតរបស់លោកនៅក្លឹបមួយនេះ មិនមានភាពប្រាកដប្រជានោះ បានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់ ក្លិបចង់រក្សា Bruno។ វាមិនមានសំណួរនោះទេ ខ្ញុំគិតដូច្នេះ»។
សូមជម្រាបថា United នឹងបញ្ចប់យុទ្ធនាការលីគរបស់ពួកគេ ជាមួយនឹងការធ្វើដំណើរទៅជួបក្លិបចំណាត់ថ្នាក់ទី១០ Brighton & Hove Albion នៅថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់មកគឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹងក្លិប Manchester City នៅកីឡដ្ឋាន Wembley នាថ្ងៃទី២៥ ខែឧសភា៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



