
(អង់គ្លេស)៖ ខ្សែការពារឆ្នើម សញ្ជាតិអាហ្សង់ទីន Lisandro Martinez ទំនងជានឹងចូលប្រកួតវិញ ជាលើកដំបូង សម្រាប់ក្លឹបបិសាចក្រហម Manchester United គិតចាប់តាំងពីខែមីនា ក្នុងថ្ងៃពុធនេះ ស្របពេលដែលកីឡាករ Rashford, Bruno Fernandes និងកីឡាករ Willy Kambwala មិនទាន់ជាពីរបួស។ នេះបើតាមសម្តីអ្នកចាត់ការទូទៅលោក Erik ten Hag ដោយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ។
លោក Ten Hag ៖ «ខ្ញុំគិតថា គាត់នឹងវិលត្រឡប់មកវិញ»។ លោក Teg Hag បានប្រាប់អ្នកសារព័ត៌មាន អំពីកីឡាករ Martinez ដែលបានលេងត្រឹមតែ ១១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ដោយសារតែរបួសជាច្រើនលើក។ «យើងមានការហ្វឹកហាត់មួយចំនួន ហើយប្រសិនបើគ្រប់យ៉ាងល្អ ក្នុងការហ្វឹកហាត់ គាត់នឹងវិលត្រឡប់ចូលប្រកួតវិញ»។
គួរជម្រាបដែរថា Manchester United ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាង Premier League ដោយមាន ៥៤ពិន្ទុនោះ ដេញតាមពីក្រោយក្លឹបចំណាត់ថ្នាក់ទី៦ Newcastle United ៣ពិន្ទុ ដោយនៅសល់ ២ប្រកួតទៀត ហើយត្រូវតែខិតខំបន្ថែមទៀត ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ Europa Conference League៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



