
(អង់គ្លេស)៖ លោក David Beckham ម្ចាស់ក្លឹបបាល់ទាត់ Inter Miami FC បច្ចុប្បន្ន កំពុងមានក្តីរំពឹងថា ភាពយន្តឯកសារដែលក្រុមបិសាចក្រហម Manchester United ឈ្នះពានដល់ទៅ៣ កាលពីឆ្នាំ១៩៩៩ អាចជួយជម្រុយទឹកចិត្តកីឡាករបិសាចក្រហមក្នុងពេលបច្ចុប្បន្ននេះបាន។
លោក Beckham បានថ្លែងក្នុងកម្មវិធី BBC 5 Live យ៉ាងដូច្នេះថា «គ្រប់ពេលវេលាទាំងអស់ ខ្ញុំតែងតែគិតថា គ្រប់គ្នាដែលបានមើលវីដេអូនេះ ថ្វីបើអ្នកធ្លាប់មានទំនាក់ទំនងជាមួយ Man Utd អាចទទួលបានពីការជម្រុញទឹកចិត្តពីវីដេអូនេះជាក់ជាមិនខាន។ វាគឺជាពេលវេលាដ៏លំបាកដែលបិសាចក្រហមជួបប្រទះក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
គាត់បានបន្ថែមទៀតថា «បច្ចុប្បន្នពួកយើងមានអារម្មណ៍ថា ការឈ្នះពានរង្វាន់ធំៗរាងនៅឆ្ងាយបន្តិចមែន ក៏ប៉ុន្តែវានឹងអាចកើតឡើងដោយឥតសង្ស័យ ប្រសិនបើពួកយើងមានការជម្រុញ និងខិតខំពីឥឡូវនេះតទៅ»។
អតីតប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស David Beckham ធ្លាប់លេងបាន ៣៩៤ប្រកួតឱ្យ Man Utd ជាមួយនឹងការឈ្នះពានលីគកំពូល Premier League បាន ៦លើកផងដែរ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៣ ដោយរកបាន ៨៥គ្រាប់។ អ្វីដែលពិសេស Beckham គឺជាសមាជិកដ៏សំខាន់ ១រូប ដែលបានរួមចំណែកជួយបិសាចក្រហមឈ្នះជើងឯកពាន UEFA Champions League, Premier League និង FA Cup ក្នុងរដូវកាលឆ្នាំ១៩៩៨-១៩៩៩ ដោយស្ថិតក្រោមការបង្វឹករបស់គ្រូតា Sir Alex Ferguson ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ។
បច្ចុប្បន្ន Man Utd កំពុងឈរនៅលេខរៀងទី៨ ក្នុងលីគ និងពុំដែលឈ្នះពានធំនេះឡើយ គិតចាប់តាំងពីលោក Sir Alex លាឈប់កាលពីឆ្នាំ២០១៣ មក។ Man Utd ឈ្នះពាន UEFA Champions League ចុងក្រោយក្នុងឆ្នាំ២០០៨ ពាន FA Cup ក្នុងឆ្នាំ២០១៦ ពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ២០១៧ និងចុងក្រោយពាន League Cup នាឆ្នាំ២០២៣៕

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



