
ស្អាតហើយ ល្បីទៀត! កញ្ញារ៉ាប៊ីបានធ្វើរឿងមួយនេះ ដោយចុះទៅ Surprise កូនកំលោះ កូនក្រមុំ ដែលជាអតិថិជនរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដល់រោងការដោយផ្ទាល់នៅខេត្តកំពត ហើយច្រៀងចម្រៀងជាច្រើនបទ ព្រមទាំងជូនកាដូអនុស្សាវរីយដល់កូនកំលោះ កូនក្រមុំប្រកបដោយភាពរីករាយ។
ភ្ញៀវកិត្តិយសកំពុងតែទទួលទានអាហារ ព្រមទាំងក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស្រាបៀរវឌ្ឍនៈ, ដ្រាហ្គិន, គ្រុឌ និងភេសជ្ជៈ វី-អាកទីវ សុខៗ ស្រាប់តែលេចវត្តមានកំពូលតារាចម្រៀងស្រីដ៏ល្បី កញ្ញា រ៉ាប៊ី ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងពេញរោងការ។ រ៉ាប៊ីបានជូនពរគូស្វាមីភរិយាថ្មី និងច្រៀងចម្រៀងជាច្រើនបទ ដែលបានញ៉ាំងបរិយាកាសមង្គលការកាន់តែរីករាយ និងអធិកអធម។
ទាំងកូនកំលោះកូនក្រមុំ ទាំងភ្ញៀវកិត្តិយសចូលរួមពិតជារំភើប និងនឹកស្មានមិនដល់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានផ្តល់កាដូអនុស្សាវរីយជាច្រើន ហើយព្រមទាំងផ្តល់ជាវត្តមានតារាតំណាងរបស់ខ្លួនមកចូលរួមផ្តល់ភាពរីករាយដល់ពួកគាត់។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible
