
លោក Todd Boehly ដែលជាមហាសេដ្ឋីជំនួញជនជាតិអាមេរិកនិងជាម្ចាស់ក្លឹប Chelsea បានបង្ហាញវត្តមានចូលរួមក្នុងសន្និសិទ Sportico នៅទីក្រុង Los Angeles ហើយបានពណ៌នាពីក្រុមតោខៀវ ថាបានផ្លាស់ប្តូរទម្រង់លេងល្អប្រសើរនិងគួរអោយចាប់អារម្មណ៏នៅក្នុងប៉ុន្មានប្រកួតចុងក្រោយថ្មីៗនេះ។មានន័យថាមហាសេដ្ឋីវ័យ៥០ឆ្នាំលោក Boehly បានសម្តែងនូវការពេញចិត្តសម្រាប់ក្រុមរបស់គាត់ ហើយបានលើកឡើងថាក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនលោក Mauricio Pochettino បានបង្ហាញការលេងបាល់ដ៏ល្អគួរអោយចាប់អារម្មណ៏ឡើងវិញ។
ម្ចាស់ក្លឹបដែលកំពុងកាន់កាប់ក្លឹបមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏នៅរដូវកាលទីពីររូបនេះបានលើកឡើងក្រោយការប្រកួតស្មើជាមួយ Aston Villa (២-២), ផ្តួលTottenham (២-០) និងបន្តលត់ West Ham (៥-០) បានបញ្ជាក់យ៉ាងដូជ្នេះថាៈ ខ្ញុំមិននឹកស្មានថាក្រុមអាចផ្លាស់ប្តូរទម្រង់លេងលឿនបែបនេះទេ។វាពិតជាស្រស់ស្អាតនៅពេលដែលឃើញពួកគេលេងស៊ីសង្វាក់គ្នា។
ប្រសិនក្រុមបន្តរក្សាទម្រង់លេងល្អដល់បញ្ចប់រដូវកាល ពួកគេពិតជាចង់បញ្ចប់នៅចំណាត់ថ្នាក់លេខ ៥ ក្នុងក្របខ័ណ្ឌ Premier League ដែលជាក្រុមមានកៅអីទៅលេងនៅក្របខណ្ឌ Europa League ។ ក្រុមតោខៀវបច្ចុប្បន្នកំពុងមាន ៤ ពិន្ទុតាមពីក្រោយក្រុម Newcastle និងនៅសល់បីប្រកួតទៀតខណៈ Chelsea និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Nottingham Forest នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះមុនពេលជួប Brighton នៅពាក់កណ្តាលសប្តាហ៍ក្រោយ ហើយប្រកួតបិទបញ្ចប់រដូវកាលលីគកំពូលនៅថ្ងៃអាទិត្យក្រោយទល់នឹង Bournemouth នៅទឹកដី Stamford Bridge ខ្លួនឯង។
ប្រភព:Besoccer

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



