(បារាំង)៖ ក្លឹបយក្សបារាំង Paris Saint-Germain កំពុងមានផែនការទី២ រួចជាស្រេច ប្រសិន Kylian Mbappe នៅតែបន្តចង់ចាកចេញពីទឹកដីបារាំងនោះ។ ទន្ទឹមនឹងនេះ ក្រុមរបស់លោក Luis Enrique នឹងបង្កើនការតាមប្រមាញ់លើខ្សែបម្រើស្លាបរបស់ Khvicha Kvaratskhelia របស់ក្លឹបនៅអ៊ីតាលី Napoli ដែលមានតម្លៃខ្លួនផ្ទេរថ្លៃគួរសមប្រមាណ ១២០លានអឺរ៉ូ ឬស្មើនឹង ១០៣លានផោន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សគួរកត់សម្គាល់ថា Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការចាកចេញពី PSG ហើយផ្លាស់កាន់ក្រុមអធិរាជស Real Madrid នៅខែមិថុនាខាងមុខ។ ដោយឡែក គ្រូបង្វឹក PSG លោក Enrique បានកោតសរសើរដល់ Kvaratskhelia ហើយចាត់ទុកថាកីឡាករអន្តរជាតិ Georgia គឺជាកីឡាករដ៏ល្អបំផុតមួយរូបក្នុងយកមកពង្រឹងក្រុម មុនពេលយុទ្ធនាការថ្មីមកដល់។
យ៉ាងណាមិញ PSG អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញសម្រាប់ហត្ថលេខារបស់ Kvaratskhelia ដោយត្រូវបានក្លឹប Barcelona, Real Madrid និង Manchester United សុទ្ធតែចាប់អារម្មណ៍ចង់បានរូបគេផងដែរ។ គួរជម្រាបដែរថា Kvaratskhelia បានបង្ហាញទម្រង់លេងបានយ៉ាងអស្ចារ្យ ចាប់តាំងពីចូលរួមជាមួយ Napoli ក្នុងឆ្នាំ ២០២២ ដោយស៊ុតបញ្ចូលទីបាន ២៤គ្រាប់ និង Assists ២៦ដង ក្នុងការបង្ហាញខ្លួន ៨៥លើក នៅគ្រប់ការប្រកួតទាំងអស់៕
ប្រភព៖ SportsMole