លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ក្លឹប Bayern Munich បានលើកឡើងថាការសម្រេចចិត្តរបស់គណៈកម្មាការរៀបចំការប្រកួតអោយបញ្ចប់ ជាផ្លូវការណ៏មុនពេលក្រុមរបស់គាត់បានស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងម៉ោងបន្ថែមតង់ទី២ទល់និងក្រុមម្ចាស់ផ្ទះ Real Madrid ហាក់បីដូចជារឿងផិតក្បត់ដ៏ឃោរឃៅមួយដូច្នេះដែរ ។គួរកត់សម្គាល់ថាទោះបីជាក្រុមភ្ញៀវមកពីអាល្លឺម៉ង់បាននាំមុខ ១-0 ក្នុងការប្រកួតជើងទីពីរប៉ុន្តែការប្រកួតបានពន្យាពេលរហូតដល់នាទីទី ៨៨ មុនពេលកីឡាករបម្រុងសញ្ជាតិអេស្បាញ Joselu រកបានពីរគ្រាប់ក្នុងរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ។ទោះយ៉ាងណា Bayern Munich មានឪកាសបន្ថែមគ្រាប់បាល់វាយបកតាមពីក្រោយនៅម៉ោងបន្ថែមដោយកីឡាករ Matthijs de Ligt ប៉ុន្តែជំនួយការអាជ្ញាកណ្តាល(អាប៊ីតទង់)បានលើកទង់និងចាត់ទុកថាជាបាល់ offside ផងដែរ ។
ការពិតកីឡាករខ្សែការពាររបស់ក្រុម Real Madrid បានឈប់បញ្ចេញសកម្មភាពលេងមុនពេល De Ligt ទាត់ចូលសំណាញ់ទីមកម្លេះ ប៉ុន្តែផ្អែកលើការចាក់ឡើងវិញតាមកញ្ចក់ទូរទស្សន៍បានបង្ហាញថាបាល់នោះមិនមែន offside ទេប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈការប្រកួតត្រូវបានបញ្ចប់ដូច្នេះ VAR មិនអាចធ្វើអន្តរាគមន៍អ្វីបានទេ។ អ្នចកាត់ការសញ្ជាតិអាឡឺម៉ង់លោកTuchel ដែលធ្លាប់ឈ្នះពាន UCL ជាមួយ Chelsea បានប្រាប់ TNT Sports ថាៈវាគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុត ហើយ ប្រឆាំងទៅនឹងច្បាប់។ទីបំផុតអាជ្ញាកណ្តាលខ្សែបន្ទាត់បាននិយាយថាសុំទោស ប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈលោកTuchel បានបញ្ជាក់ផងដែរថាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត Szymon Marciniak ក៏បានសុំទោសរូបលោកផងដែរ ប៉ុន្តែគ្រប់យ៉ាងហួសពេលអស់ទៅហើយ ។
លោក Tuchel បច្ចុប្បន្នមានវ័យ ៥០ឆ្នាំបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ កីឡាករគ្រប់គ្នាតែងធ្វើអ្វីមានដែនកំណត់របស់ពួកគេពេលខ្លះជួបសុខ និង ទុក្ខ និង ត្រូវមានកំហុសជារឿងធម្មតា។ ដូច្នេះអាជ្ញាកណ្តាលក៏ត្រូវស្ថិតក្នុងកម្រិតនោះផងដែរ ។វាមិនមែនជាលេសជួយដោះសារបានទេបន្ទាប់ពីការពិតបានលាតត្រដាង។Real Madrid នឹងត្រូវជួប Borussia Dortmund ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅកីឡដ្ឋាន Wembleyចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍ ទី ១ ខែមិថុនា ២០២៤ខាងមុខនេះ។
ប្រភព:BBC