
(អង់គ្លេស)៖ កាលពីរាត្រីយប់រំលងអាធ្រាត ក្លឹបយក្សនៅបាំង PSG របស់លោកគ្រូ Luis Enrique បានបានបរាជ័យក្រោមថ្វីជើងក្រុម Borussia Dortmund នៅជើងទី២ ក្នុងលទ្ធផល ០ទល់នឹង១ ខណៈដែលសរុបទាំង២ជើង Dortmund ២:០ PSG ។ ជាមួយគ្នានេះ Dortmund បានឡើងកាន់វគ្គផ្តាច់ព្រ័ត្រ UCL ហើយកំពុងរង់ចាំមើលថាតើនឹងត្រូវជួបក្លឹបមួយណានៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។
គួរកត់សម្គាល់ថា រាត្រីយប់នេះ Real Madrid នឹងត្រូវប្រកួតតទល់នឹង Bayern Munich ជើងទី២ ខណៈជើងទី១ ពួកគេស្មើគ្នា ២:២ ។ ទន្ទឹមនឹងនេះ ការបរាជ័យអាចជាចុងបញ្ចប់នៃយុគសម័យរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នៅ PSG ដោយរូបគេក៏ត្រៀមនឹងចាកចេញពីក្លឹបផងដែរ៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



