បរទេស៖ កីឡាករ Phil Foden របស់ក្រុមមេឃខៀវ Man. City នឹងអវត្តមានក្នុងការប្រកួតក្របខណ្ឌ Premier League នៅទឹកដី Etihad សម្រាប់ការប្រកួតក្នុងផ្ទះនាថ្ងៃសៅរ៍ចុងសប្តាហ៏នេះនៅពេលដែលពួកគេបើកទ្វារកីឡាដ្ឋានទទួលក្រុមភ្ញៀវ Liverpool បន្ទាប់់ពីខ្សែបម្រើឆ្នើមរូបនេះត្រូវ ទទួលការវះកាត់ជំងឺរលាកខ្នែងពោះវៀនដែលធ្វើឡើងនៅមន្ទីរពេទ្យនាទីក្រុងឡុងដ៏រាជធានីចក្រភពអង់គ្លេស។
កីឡាករអន្តរជាតិអង់គ្លេសវ័យ២២ឆ្នាំរូបនេះក៏ត្រូវបានលុបឈ្មោះចេញមុនពេលអង់គ្លេសផ្តួលអ៊ុយក្រែនក្នុងលទ្ធផល ២ទល់និង០សម្រាប់ព្រឹត្តិការណ៏ប្រកួតជម្រុះ Euro ២០២៤ កាលពីថ្ងៃអាទិត្យផងដែរ។នៅមិនទាន់មានការបញ្ជាក់ពីការវិលត្រលប់មកវិញរបស់ Foden ខណៈការសន្និដ្ឋានជំហ៊ានដំបូងអាចចន្លោះពី៤សប្តាហ៏ទៅ៦សប្តាហ៏ឯណោះ។
ម្ចាស់ជើងឯក Premier League ត្រូវធ្វើការងារដ៏មមាញឹកកំលុងពេលអវត្តមានកីឡាកររូបនេះខណៈ Man City មានគម្លាតតាមពីក្រុមក្រុមកំពូលតារាងArsenal ៨ ពិន្ទុនិងមាន១ប្រកួតក្នុងដៃមុនពេលបើកទ្វារកីឡាដ្ឋាន Etihad ទទួលក្រុមលោកArteta នៅថ្ងៃទី ២៦ខែមេសា។ក្រុមលោក Pep Guardiola ក៏ត្រូវជួបជាមួយអតីតក្លឹបរបស់ខ្លួនគឺ Bayern Munich ក្នុងជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី១១ខែមេសា មុនពេលជួប Sheffield United ក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ២២ ខែមេសា ២០២៣ផងដែរ។
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool សម្លឹងចង់ផ្តួល Southampton ដើម្បីរក្សាការនាំមុខតារាង EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល […]