អីយ៉ា! Arsenal បន្ថែមឈ្មោះខ្សែប្រយុទ្ធដ៏មានសក្តានុពលរូបនេះ ទៅក្នុងបញ្ជីទិញលក់

Published 2 years ago
3K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal ថាបានបន្ថែមឈ្មោះខ្សែប្រយុទ្ធ Serhou Guirassy របស់ក្រុម Stuttgart ទៅក្នុងបញ្ជីគោលដៅផ្ទេរដ៏មានសក្តានុពលរបស់ពួកគេ ក្រោយមានចំណាប់អារម្មណ៍ជាមួយនឹងទម្រង់លេងដ៏ល្អរបស់ Guirassy នារដូវកាលនេះ នេះបើយោងតាមសារព័ត៌មាន Fichajes បានចេញផ្សាយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Serhou Guirassy - Player profile 23/24 | Transfermarkt

គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធ Alexander Isak ត្រូវបានគេជឿថាជាគោលដៅកំពូលរបស់ Arsenal ប៉ុន្តែ Guirassy ជាជម្រើសដ៏មានសក្តានុពល ប្រសិន Arsenal បរាជ័យក្នុងការព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Newcastle [Isak]។ ស្របពេលជាមួយគ្នានេះ ក្រុម Stuttgart កំណត់តម្លៃផ្ទេរលើការដោះលែង Guirassy ក្នុងទំហំទឹកប្រាក់ ប្រមាណ ១៥លានផោន។

Man Utd's next striker? Red Devils sound out January transfer for cut-price, 18-goal Stuttgart frontman Serhou Guirassy | Goal.com Nigeria

គួរជម្រាបដែរថា Guirassy រកបាន ២៥គ្រាប់ ក្នុងការបង្ហាញខ្លួន ២៦លើក នៅលីគ Bundesliga ចាប់តាំងពីគាត់បានផ្លាស់ពី ក្រុម Rennes ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលក្លាយជាកិច្ចសន្យាអចិន្ត្រៃយ៍កាលពីរដូវក្តៅឆ្នាំមុន៕

Serhou Guirassy return: Stuttgart boss weighs risks ahead of Dortmund clash | soccer

ប្រភព៖ SportsMole

Related Articles