ជាលើកទី ២៨ ក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់ពួកគេក្រុមអធិរាជស Real Madrid និង Bayern Munich មុនពេលពួកគេឈានមកដល់ការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទឹកដី Bernabeu នៅសម្រាប់ការប្រកួតវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ខានស្អែក។ក្រុមដែលធ្លាប់ជោគជ័យច្រើនបំផុត ទាំងពីរបានប្រកួតស្មើគ្នា២ទល់និង២ នៅកីឡដ្ឋាន Allianz Arena កាលពីសប្តាហ៍មុនខណៈអ្នកឈ្នះនិងជួប Borussia Dortmund ឬ Paris Saint-Germain ដែលនិងដឹងនៅវេលាម៉ោង២រំលងអធ្រាតយប់នេះ។ សម្រាប់ Real Madrid ៦ប្រកួតចុងក្រោយ នៅក្របខណ្ឌ UCL គឺឈ្នះ៣និងស្មើ៣ខណៈ Bayern Munich ឈ្នះ៣ស្មើ២និងចាញ់១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣៧លើកចុងក្រោយ Real Marid ឈ្នះ១២ ស្មើ៤ ខណៈ Bayern Munich ឈ្នះ១១។
២.ពត៌មានក្រុមReal Madrid(ម្ចាស់ផ្ទះ)
កីឡាករខ្សែបម្រើ Aurelien Tchouameni គឺជាមន្ទិលសង្ស័យមួយសម្រាប់ក្រុម Real Madrid បន្ទាប់ពីបានរងរបួសជើងពេលប្រកួតឈ្នះ Cadiz ដោយលទ្ធផល៣ទល់និង០ កាលពីចុងសប្តាហ៍មុន។
សម្រាប់ខ្សែការពារស្លាបស្តាំDani Carvajal និងវិលត្រលប់មកវិញបន្ទាប់ពីជាប់បម្រាម ហើយអាចប្តូរជំនួស Lucas Vazquez នៅខ្សែការពារស្លាបស្តាំតែម្តង។Eder Militao, Thibaut Courtois និង David Alaba សុទ្ធតែបានជាសះស្បើយពីរបួសរយៈពេលវែង ដើម្បីជំរុញទឹកចិត្តលោក Carlo Ancelotti អោយត្រៀមដាក់ពួកគេចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCourtois; Carvajal, Rudiger, Nacho, Mendy; Valverde, Tchouameni, Kroos; Bellingham; Rodrygo, Vinicius Junior
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៣.ពត៌មានក្រុមBayern Munich(ភ្ញៀវ)
Thomas Tuchel សង្ឃឹមថានិងមានវត្តមាន Matthijs de Ligt ទោះបីជា Dayot Upamecano និងវិលត្រលប់មកវិញក៏ដោយ។Eric Dier ត្រូវបានដកចេញនៅពេលសម្រាកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរបួសក្បាល ហើយនឹងត្រូវធ្វើការវាយតម្លៃជាក់ស្តែង។រីឯ Raphael Guerreiro ត្រូវបានបង្ខំឱ្យចេញពីតង់ទីមួយនៃការចាញ់VfB Stuttgart និងអវត្តមានជាមួយ Bouna Sarr, Sacha Boey និង Kingsley Coman នៅក្រៅទីលាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Kimmich, Dier, De Ligt, Mazraoui; Goretzka, Laimer; Sane, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ២ : ១ Bayern Munich
ប្រភព:whoscored &sportskeeda&sportsmole
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]