
Kai Havertz បានបដិសេធលើលទ្ធភាពដែលក្រុម Arsenal អាចផ្ទេរកីឡាករពីអតីតក្លឹប Chelse កំលុងពេលមានការចោតសួរថាតើអតីតមិត្តរួមក្រុមណាដែលគាត់ចង់នាំមកកាន់ទឹកដី Emirate Stadium ជាក់ស្តែងកន្លងទៅមានកីឡាករដូចជា Willian បច្ចុប្បន្នកំពុងលេងអោយ Fulham បានផ្លាស់ពី Chelsea ទៅ Arsenal កាលពីឆ្នាំ ២០២០ និង Jorginho បានផ្លាស់មកកាន់ Arsenal កាលពីឆ្នាំ២០២៣ ។
ខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ Havertz បានបង្ហាញទម្រង់លេងល្អឡើងវិញក្រោយការបង្ហាញខ្លួនដំបូងសម្រាប់រដូវកាលដំបូងមិនទទួលបានជោគជ័យនោះទេ ទោះយ៉ាងណាវីរបុរសដែលជួយអោយក្រុមតោខៀវ Chelsea ឈ្នះពាន Uefa Champion League កាលពីឆ្នាំ ២០២១ ត្រូវបានគ្រូបង្វឹកលោក Mikel Arteta បង្វឹកអោយរូបគេលេងបានល្អឡើងវិញជាមួយការស៊ុតបញ្ចូលទី១២ គ្រាប់សម្រាប់ក្រុមកាំភ្លើងធំ Arsenal និង Assists ៦លើក ហើយកំពុងជួយអោយ Arsenal ខិតជិតការគ្រងជើងឯក Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលពីរទសវត្សរ៍។
នៅក្នុងបទសម្ភាសន៍ជាមួយសេវាកម្មផ្សព្វផ្សាយរបស់ចិន iQIYI Havertz បានឆ្លើយសំនួរពីលទ្ធភាពដែលកីឡាករវ័យ ២៤ឆ្នាំរូបនេះចង់ឃើញការផ្លាស់ប្តូរចំនុចណាមួយចំពោះក្រុមបច្ចុប្បន្នដោយការលើកឡើងថាៈខ្ញុំក៏មិនដឹងដែរ ខ្ញុំគិតថាយើងមានកីឡាករបច្ចុច្បន្ននៅទីនេះគឺគ្រប់គ្រាន់ហើយ។ ខ្ញុំសប្បាយចិត្តជាមួយនឹងអ្វីដែលក្រុមកំពុងមាន។
ប្រភព:Tribuna

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



