Close
Ads: 88BOL
Featured-Image
វីដេអូដ៏ល្បីដែល Messi ស្តីឲនរណាម្នាក់អំឡុងពេលធ្វើសន្និសិទ្ធិការសែតនោះតាមពិតជា Weghorst សោះ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្នុងរយៈពេលជាង 3 ខែ បន្ទាប់ពីការឈ្នះពានរង្វាន់ World Cup វីដេអូនៃបទសម្ភាសនៃការប្រកួត ក្រោយការខឹងសម្បាររបស់ Lionel Messi នៅការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយហូឡង់ត្រូវបានបង្ហោះជាផ្លូវការណ៍។ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ Messi មាន​ការ​រំលឹក​ដ៏​អស្ចារ្យ​បំផុត​ថា​ គាត់​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​មួយ​រូប​បន្ទាប់​ពី​ការ​ស្វាគមន៍​ដ៏​អស្ចារ្យ​ពី​អ្នក​គាំទ្រ​អាហ្សង់ទីន​ធ្វើ​ឱ្យ​គាត់​ស្រក់​ទឹក​ភ្នែក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Full video of Lionel Messi's spat with Wout Weghorst emerges

វាជាលើកទីមួយហើយដែលគាត់បានត្រលប់មកប្រទេសវិញចាប់តាំងពីការអបអរការឈ្នះពាន World Cup ហើយគាត់បានលើកពានម្តងទៀត។ ជ័យជម្នះ​របស់​អាហ្សង់ទីន​លើហូឡង់ហាក់ដូចជាភាពបុកពោហសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ។ ដោយសារតែគ្រាប់បាល់ពីរគ្រាប់របស់ Wout Weghorst ក្នុងជាកីឡាករបម្រុង បានធ្វើឲ្យហូឡង់តាមស្មើនៅចុងម៉ោង ប៉ុន្តែយ៉ាងណាមិញ អាហ្សង់ទីននៅតែអាចឈ្នះការប្រកួតមួយនេះដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ។ បន្ទាប់ពីការប្រកួត Messi បានធ្វើបទសម្ភាសន៍ និងបានបង្ហាញអារម្មណ៍ខឹងសម្បារ ដែលគាត់បានជេរប្រមាថមនុស្ស ហើយឥឡូវនេះ វីដេអូថ្មីត្រូវបានបង្ហោះចេញជាផ្លូវការណ៍ ដោយម្នាក់នោះគឺជាខ្សែប្រយុទ្ធខ្ចីជើងរបស់ក្លឹប Manchester United គឺ Wout Weghort។

Weghorst អាចត្រូវបានគេប្រទះឃើញថា បានឈររមើលកិច្ចសម្ភាស៍ របស់ខ្សែប្រយុទ្ធអាហ្សង់ទីន ហើយដែលធ្វើឱ្យតារា PSG រូបនេះមានការរំខាននិងបាននិយាយថា “តើឯងកំពុង​ធ្វើអ្វី​នៅ​ទីនេះ?” គាត់​បាន​សួរ​ពីរ​ដង​មុន​នឹង​បន្ថែម​ថា “ចេញ​ពី​ទី​នេះ​មនុស្ស​ឆ្កួត”។ ក្រោយចប់ការសម្ភាហ៍ Weghort បានព្យាយាមធ្វើការ​ចាប់​ដៃ ប៉ុន្តែត្រូវបានបដិសេធដោយ Messi។ ហើយក្រោយមក Weghorst បង្ហាញអារម្មណ៍ខឹងសម្បារ ដោយនិយាយថា “ខ្ញុំកំពុងរង់ចាំគាត់ ហើយគ្រាន់តែចង់ចាប់ដៃគាត់” ។ គាត់បន្ថែមថា “មែនហើយ គាត់កំពុងធ្វើបែបនេះ ហើយវាជាការមិនគោរព” ។

អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ា! Arsenal បន្ថែមឈ្មោះខ្សែប្រយុទ្ធដ៏មានសក្តានុពលរូបនេះ ទៅក្នុងបញ្ជីទិញលក់
featured image

(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal ថាបានបន្ថែមឈ្មោះខ្សែប្រយុទ្ធ Serhou Guirassy របស់ក្រុម Stuttgart ទៅក្នុងបញ្ជីគោលដៅផ្ទេរដ៏មានសក្តានុពលរបស់ពួកគេ ក្រោយមានចំណាប់អារម្មណ៍ជាមួយនឹងទម្រង់លេងដ៏ល្អរបស់ Guirassy នារដូវកាលនេះ នេះបើយោងតាមសារព័ត៌មាន Fichajes បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ក! Man United បរាជ័យក្រោមថ្វីជើង Crystal Palace សឹងមិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែប្រយុទ្ធ Alexander Isak ត្រូវបានគេជឿថាជាគោលដៅកំពូលរបស់ Arsenal ប៉ុន្តែ Guirassy ជាជម្រើសដ៏មានសក្តានុពល ប្រសិន Arsenal បរាជ័យក្នុងការព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Newcastle [Isak]។ ស្របពេលជាមួយគ្នានេះ ក្រុម Stuttgart កំណត់តម្លៃផ្ទេរលើការដោះលែង Guirassy ក្នុងទំហំទឹកប្រាក់ ប្រមាណ ១៥លានផោន។ គួរជម្រាបដែរថា Guirassy រកបាន ២៥គ្រាប់ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol