Close
Featured-Image
ឧកញ្ញ៉ា ស្រី ចាន់ថន សម្រេចចិត្តបង្កើតក្លឹបខ្លួនឯង ដោយសារតែកីឡាករលំដាប់ A ជាច្រើនសុទ្ធតែជាប់កុងត្រាតាមស្ថានីយ
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ លោក ឧកញ្ញ៉ា ស្រី ចាន់ថន ដែលបងប្អូនអ្នកស្រឡាញ់វិស័យប្រដាល់គុនខ្មែរស្គាយយ៉ាង ពីការលើស្ទុយវិស័យប្រដាល់គុនខ្មែរក្នុងស្រុករបស់លោក បានអះអាងថា លោកគឺមានបំណងនាំយកកីឡាករគុនខ្មែរលំដាប់កំពូលៗ ទៅលេងនៅក្រៅប្រទេស ប៉ុន្តែវាមិនអាចទៅរួចដោយសារតែកីឡាករមួយចំនួនសុទ្ធសឹងតែជាប់កុងត្រានៅតាមស្ថានីយ និងខ្លះនៅតាមក្លឹប ហើយវាជាមូលហេតុដែលលោកសម្រេចចិត្តធ្វើការបង្កើតក្លឹបផ្ទាល់ខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការនាំយកកីឡាករគុនខ្មែរល្អៗ ទៅលេងនៅក្រៅប្រទេស ជាមួយនឹងកម្មវិធីធំៗ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក ឧកញ្ញ៉ា ស្រី ចាន់ថន បាន Comment នៅក្នុងផុសរបស់លោកថា ៖ «ខ្ញុំបាទពិតជាត្រូវការកីឡាករលំដាប់ A នឹង គីឡូរបស់តំរូវការខាងក្រៅណាស់ ណាស់នៅក្នុងប្រទេស ដើម្បីនាំទៅចេញទៅប្រកួតនៅក្រៅប្រទេសប៉ុន្តែដោយសារកីឡាករលំដាប់ A មួយចំនួនបានជាប់កុងត្រាជាមួយស្ថានីយ ឬ ក្លិបផ្សេងៗ ទើបមិនអាចចេញទៅប្រកួតនៅក្រៅស្រុកបាន នេះហើយជាមូលហេតុដែលខ្ញុំបង្កើតក្លិបប្រដាល់ខ្លួនឯង បង្កើតកម្មវិធីប្រកួតខ្លួនឯង បញ្ជូនកីឡាករខ្លួនឯងចេញទៅប្រកួតនៅក្រៅប្រទេស

No photo description available.

ដើម្បីអោយខ្ញុំមានសិទ្ធពេញលេញក្នុងការបញ្ជូនកីឡាករចេញទៅ​ប្រកួតនៅក្រៅប្រទេសដោយមិនមានការពាក់ព័ន្ធ កុងត្រាជាមួយស្ថានីយ ឬ ក្លិបផ្សេងៗឡើយ អាស្រ័យដូចបានជម្រាបជូនសូមពុកម៉ែបងប្អូនមេត្តាយោគយល់ដោយក្តីអនុគ្រោះ។»

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង