
ក្លឹប Sporting Lisbon ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim បានគ្រងតំណែងជើងឯកព័រទុយហ្គាល់ Primeira Liga ជាផ្លូវការណ៏ពោលកឺបន្ទាប់ពីគូប្រជែងក្នុងទីក្រុង Benfica ត្រូវបានក្រុម Famalicao យកឈ្នះក្នុងលទ្ធផល ២-0 កាលពីថ្ងៃអាទិត្យ។Benfica ដែលជាម្ចាស់ជើងឯកលីករដូវកាលចាស់ត្រូវការឈ្នះដើម្បីរក្សាតំណែងជើងឯក ប៉ុន្តែមិនអាចទប់ទល់ការរកគ្រាប់បាល់របស់ Jose Luis Rodriguez និង Zaydou Youssouf បាន។លទ្ធផលនេះបានធ្វើឱ្យពួកគេឈរនៅលេខរៀងទីពីរក្នុងតារាង ដោយតាមពីក្រោយក្រុម Sporting ចំនួនប្រាំបីពិន្ទុ ខណៈនៅសល់ពីរប្រកួតទៀតបញ្ចប់រដូវកាល។
ជោគជ័យបានក្លាយជាពានលើកទី២០របស់ Sporting និងជាលើកទីមួយក្រោយខកខានចាប់តាំងពីឆ្នាំ២០២១មក។គួររំលឹកថា Sporting ពួកគេបានយកឈ្នះ Portimonense ៣-0 កាលពីថ្ងៃសៅរ៍។អ្នកចាត់ការ Amorim វ័យ ៣៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្របខណ្ឌ Premier League នៅរដូវក្តៅនេះដើម្បីជំនួសតំណែងលោក David Moyes នៅក្លឹប West Ham ។កាលពីខែមេសាកន្លងទៅគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានបដិសេធកិច្ចព្រមព្រៀងដើម្បីជំនួសតំណែងលោក Jurgen Klopp ដើម្បីទៅដឹកនាំ Liverpool។
ប្រភព:BBC
វីដេអូ: Sporting vs Portimonense
វីដេអូ: Benfica vs Famalicao

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



