

ការប្រកួតក្របខណ្ឌកំពូល Premier League ក្នុងជំនួបLondon Derby ជាលើកទីពីរក្នុងចន្លោះពេលមួយសប្តាហ៍ខណៈពួកគេនិងបើកទ្វារកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យដើម្បីទទួលក្រុមញញួរធំ West Ham នៅវេលាម៉ោង ៨យប់ ។សម្រាប់ការប្រកួតចុងក្រោយ Chelsea បានផ្តួល Tottenham Hotspur ក្នុងការប្រកួតនៅរដ្ឋធានីឡុងដ៏ដុងកាលពីថ្ងៃព្រហស្បតិ៍ ខណៈ West Ham បានប្រកួតស្មើ ២-២ ជាមួយម្ចាស់ផ្ទះ Liverpool ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Chelsea នៅក្របខណ្ឌ EPL គឺ ឈ្នះ៣ស្មើ២និងចាញ់១ ឈរនៅលេខរៀងទី ៨ខណៈ West Ham ៦ប្រកួតចុងក្រោយឈ្នះ១ចាញ់៣ស្មើ២ ឈរនៅលេខរៀង ទី៩។
១.ប្រវត្តិជួបគ្នា
Chelsea បានចាញ់តែមួយប្រកួតក្នុងចំណោម ១៧ ប្រកួតចុងក្រោយរបស់ពួកគេនៅទឹកដីខ្លួនឯងជាមួយ West Ham ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងការបរាជ័យតែមួយគត់របស់ពួកគេក្នុងអំឡុងពេលចាញ់ ១-0 ក្នុងឆ្នាំ ២០១៩ ។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
លោក Mauricio Pochettino អាចនៅតែអវត្តមានកីឡាករមិនតិចជាង១៤នាក់ឡើយសម្រាប់ការស្វាគមន៍ក្រុម West Ham នៅថ្ងៃអាទិត្យនេះ។ កីឡាករ Raheem Sterling និង Ben Chilwell ស្ថិតក្នុងចំណោមអ្នកដែលខិតទៅជិតត្រលប់មកជួយក្រុមបានវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gilchrist, Chalobah, Badiashile, Cucurella; Caicedo, Gallagher; Madueke, Palmer, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៣.ពត៌មានក្រុមWest Ham(ភ្ញៀវ)
David Moyes ទំនងជាមិនមានកីឡាករដែលកំពុងរងរបួសទាំងបីនាក់គឺ George Earthy, Konstantinos Mavropanos ព្រមទាំង Nayef Aguerd នៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Zouma, Mavropanos, Emerson; Alvarez, Soucek; Bowen, Paqueta, Kudus; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺChelsea ២:១ West Ham
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



