Tottenham ចូលប្រជែងនឹង Arsenal សម្រាប់ហត្ថលេខាខ្សែបម្រើតម្លៃ ៦០លានផោន រូបនេះ

Published 2 years ago
1.2K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងចូល​ប្រជែង​ជាមួយក្រុមកាំភ្លើងធំ Arsenal សម្រាប់​ហត្ថលេខា​របស់​ខ្សែ​បម្រើ Amadou Onana របស់ Everton។ ទន្ទឹមនឹងនេះ Arsenal កំពុងឈានមុខគេលើកិច្ចសន្យាជាមួយ Onana ដែលត្រូវបានក្លឹប Everton ទាមទារតម្លៃខ្លួនដល់ទៅ ៦០លានផោន ឯណោះលើលក្ខខណ្ឌដោះលែង នេះបើយោងតាមការចុះផ្សាយរបស់ Caught Offside ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Football rumours: Manchester United weighing up approach for Amadou Onana | The Independent

រំលឹកផងដែរថា កីឡាករសញ្ជាតិបែលហ្ស៊ិក បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវកាលទី២ ជាមួយ Everton បន្ទាប់ពីផ្ទេរពីក្លឹប Lille ក្នុងតម្លៃ ៣៣.៥លានផោន ក្នុងឆ្នាំ ២០២២។ ស្របពេលជាមួយគ្នានេះ Tottenham បានកំណត់អត្តសញ្ញាណ Onana ជាអ្នកជំនួសតំណែង Hojbjerg ខណៈគ្រូបង្វឹកក្រុម Spurs លោក Ange Postecoglou ចង់ពង្រឹងក្រុមបន្ថែមផងដែរ៕

Everton midfielder Amadou Onana reveals transfer aim after Chelsea snub | Football | Metro News

ប្រភព៖ SportsMole

Related Articles