
ឪកាសឡើងមកឈរលើកំពូលតារាង Premier League ចំនួនបួនពិន្ទុបណ្តោះអាសន្នរបស់ក្រុមកាំភ្លើងធំ Arsenalនិងត្រូវធ្វើការប្រកួតជាមយក្រុមភ្ញៀវ Bournemouth នៅកីឡដ្ឋាន Emirates Stadiumសម្រាប់ការប្រកួតនៅវេលាម៉ោង ៦ និង ៣០នាទីយប់នេះ។ការប្រកួតចុងក្រោយ Arsenal បានយកឈ្នះ Tottenham Hotspur ក្នុងតង់ទីពីរដោយលទ្ធផល ៣ទល់និង២ កាលពីចុងសប្តាហ៍មុន ខណៈក្រុមBounemouth បានលត់ Brighton មិនអោយតដៃរួចក្នុងលទ្ធផល ៣ទល់និង០។ Arsenal ៦ប្រកួតចុងក្រោយនៅEPLឈ្នះ៥ចាញ់ឈរនៅលេខរៀងទី១ មានគម្លាតពីក្រុម Man.City ដែលត្រូវប្រកួត ជាមួយ Wolves នៅម៉ោង១១ៈ៣០នាទីយប់នេះ។សម្រាប់ Bournemouth ឈ្នះ៣ស្មើ១ចាញ់២ឈរនៅលេខរៀងទី១០។
១.ប្រវត្តិជួបគ្នា
៦ប្រកួតចុងក្រោយនៅផ្ទះ Arsenal មិនដែលស្មើនិងចាញ់ Bournemouth ទេ ទោះយ៉ាងណាជួបគ្នាដើមរដូវកាលនេះគឺ Arsenal លត់ Bournemouth ៤ទល់និង០។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Jurrien Timber បានបង្ហាញខ្លួនចំនួនពីរលើកសម្រាប់ក្រុមអាយុក្រោម 21 ឆ្នាំរបស់ Arsenal ហើយអាចបង្ហាញខ្លួនចូលលេងឈុតធំឡើងវិញក្រោយខកខានដោយសាររួសអស់រយៈពេលជាយូរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Tomiyasu; Odegaard, Partey, Rice; Saka, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)
Bournemouth អាចនឹងគ្មានកីឡាករច្រើនដល់ទៅប្រាំបួននាក់សម្រាប់ការធ្វើដំណើរទៅទីក្រុងឡុងដ៍ភាគខាងជើង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeto; Smith, Zabarnyi, Senesi, Kelly; Ouattara, Cook, Scott, Kluivert; Solanke, Unal
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣ : ១ Bournemouth
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



