
ក្លឹបInter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។
គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata Martino បានគូសវាសទម្រង់លេងត្រៀមដាក់អោយពួកគេលេងរួមក្រុមរួចអស់ទៅហើយនោះ។ បច្ចុប្បន្ន Inter Miami កំពុងឈរនៅលេខរៀងទី១ នៅក្របខណ្ឌ Major League Soccer តាមពីក្រោយដោយក្រុមលេខរៀងទី២ Cincinnati មានគម្លាតពីពួគគេត្រឹម៣ពិន្ទុប៉ុណ្ណោះ។
ប្រភព:Tribuna
មានវីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


