ជាថ្មីម្តងទៀតជំនួបរវាងក្រុមទាំងពីរនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League រវាង Roma និង Bayer Leverkusen នៅកីឡដ្ឋាន Stadio Olimpico សម្រាប់ជើងទីមួយនៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃសុក្រទី ៣ ឧសភា ២០២៤ ។ក្រុមម្ចាស់ជើងឯកអាឡឺម៉ង់មានបំណងចង់សងសឹកបន្ទាប់ពីពួគគេបានធ្លាក់ចេញកាលពីរដូវកាលមុន ហើយមានបំណងជួប Marseille ឬ Atalanta ដែលត្រូវជួបប្រកួតគ្នាវេលាម៉ោង ២រំលងអធ្រាតដើម្បីស្វែងរក២ក្រុមទៅធ្វើករាប្រកួតគ្នានៅកីឡដ្ឋាន Avivaនាទីក្រុងDublinប្រទេសអៀឡង់។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរបានជួបគ្នា៦លើកហើយក្នុងការប្រកួត UEFA បួនដងជួបគ្នាក្នុងវគ្គចែកពូល UEFA Champions League និងពីរដងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Europa League កាលពីរដូវកាលមុន ខណៈជើងទី១ Roma នាំមុខ ២-១ ជំនាន់លោក Mourinho ដឹកនាំ ។Roma មិនស្គាល់ចាញ់សោះក្នុងការជួបគ្នាប្រាំលើកទល់នឹង Leverkusen ដោយរក្សា Clean Sheet ពីរលើកជាប់គ្នា។
២.ពត៌មានក្រុមRoma(ម្ចាស់ផ្ទះ)
Roma ប្រឈមគ្មានវត្តមានកីឡាកររបួសណាមួយរវាង Chris Smalling និង Romelu Lukaku ខណៈ Zeki Celik រងការព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSvilar; Karsdorp, Mancini, Ndicka, Angelino; Cristante, Paredes, Pellegrini; Dybala, Lukaku, El Shaarawy
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមBayern Leverkusen(ភ្ញៀវ)
ក្រុមភ្ញៀវនឹងគ្មានខ្សែប្រយុទ្ធ Borja Iglesias ខណៈដែល Adam Hlozek និង Jonathan Tah នៅមិនទាន់ប្រាកដ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHradecky; Kossounou, Tah, Hincapie; Frimpong, Palacios, Xhaka, Grimaldo; Wirtz, Adli; Schick
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺRoma ២ :១ Leverkusen
ប្រភព:whoscored &sportskeeda&sportsmole