បរទេស៖ លោក Antonio Conte ត្រូវបានសម្រេចចិត្តលាលែងពីតួនាទីជាអ្នកចាត់ការទូទៅរបស់ក្លឹបមាន់ក្នាយមាស Tottenham Hotspur បន្ទាប់ពីបានចូលកាន់តំណែងបាន 16 ខែជាមួយនឹងក្លឹប North London មួយនេះ។ បុរសជនជាតិអ៊ីតាលីវ័យ 53 ឆ្នាំដែលត្រូវបានតែងតាំងជាអ្នកចាត់ការ Spurs ក្នុងខែវិច្ឆិកា ឆ្នាំ 2021 បន្ទាប់ពីក្លឹបបានបណ្តេញលោក Nuno Espirito Santo ។ លោក Conte បានចេញមករឹះគន់កីឡាកររបស់គាត់កាលពីថ្ងៃសៅរ៍ទី 18 ខែមីនា បន្ទាប់ពីពួកគេបានស្មើ 3-3 ជាមួយ Southampton ។
ការសម្រេចចិត្តរិះគន់ក្លឹបជាសាធារណៈក្នុងសន្និសីទសារព័ត៌មានត្រូវបានគ្រប់គ្នាគិតថា អនាគតរបស់បុរសជនជាតិអុីតាលីរូបនេះនឹងមិនយូរឡើយ។ តាមពិតទៅ របាយការណ៍បានលេចឡើងដែលបង្ហាញថាមាន ‘កីឡាករពីរបីនាក់’ ចង់ឱ្យគាត់ត្រូវបានបណ្តេញចេញមុនពេលការប្រកួត Premier League បន្ទាប់របស់ពួកគេជាមួយក្រុម Everton នៅថ្ងៃទី 3 ខែមេសា។ ហើយមិនយូរប៉ុន្មាន បន្ទាប់ពីការធុញថប់ដោយពាក្យសំដីរបស់គាត់ Spurs បានសម្រេចចិត្តចែកផ្លូវជាមួយអតីតគ្រូបង្វឹក Juventus, Chelsea និង Inter Milan ។