
(អង់គ្លេស)៖ អតីតគ្រូបង្វឹក និងជាវីបុរសក្លឹបបិសាចក្រហមលោក Ole Gunnar Solskjaer បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ១៩៩៦ លើតម្លៃផ្ទេរ ១.៥លានផោន ដោយបានបង្ហាញខ្លួន ៣៦៦ប្រកួត ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ole បានថ្លែងប្រាប់សារព័ត៌មាន FourFourTwo យ៉ាងដូច្នេះថា លោក Sir Alex ចង់បានខ្សែប្រយុទ្ធ Alan Shearer ជាជាងរូបគាត់។
នៅពេលនោះ លោក Shearer គឺជាម្ចាស់ស្បែកជើងមាសយ៉ូរ៉ូ ឆ្នាំ១៩៩៦ ខណៈពេលនោះគាត់បានច្រានចោលការផ្លាស់ទៅកាន់ Man United ដើម្បីចូលរួមជាមួយក្លឹបកំណើត Newcastle United ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៥លានផោន កាលពីសម័យនោះ។ ទោះបីជាយ៉ាងណាលោក Ole បានសារភាពថាគាត់មានសម្ពាធតិចតួចក្នុងការក្លាយខ្លួនជាជម្រើសរបស់គ្រូតា Sir Alex ។
ជាលទ្ធផលអតីតគ្រូបង្វឹកលោក Sir Alex Ferguson បានចុះហត្ថលេខានាំយកលោក Ole មកកាន់ទឹកដី Old Trafford ក្នុងនាមជាខ្សែប្រយុទ្ធដែលមានតម្លៃសមរម្យបំផុតមួយរូបក្នុងឆ្នាំ ១៩៩៦៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



