
គុនខ្មែរ៖ ក្រោយ ឈឿន ល្វៃ មានវត្តមានត្រូវទៅដណ្តើមខ្សែក្រវាត់មួយគ្រឿងទៀតនៅ I-1 World Championship នោះកីឡាករគុនខ្មែរម្នាក់ទៀតគឺ សុខធី ហៅកាកា ក៏មានវត្តមានត្រូវទៅហុងកុងជាមួយនឹងមិត្តរួមក្លឹបផងដែរ ដែល សុខធី ត្រូវប្រកួតវិលជុំជាមួយនឹងកីឡាករ៣ប្រទេសផ្សេងទៀតដណ្តើមខ្សែក្រវាត់ I-1 Champions ក្នុងគីឡូ ៦២ ។ យ៉ាងណាមិញបច្ចុប្បន្នមិនទាន់ការបញ្ជាក់ពេលវេលាប្រកួតច្បាស់លាស់នៅឡើយទេ ខណៈ ល្វៃ នឹងទៅលេងនៅប្រទេសបារាំងនៅខែ៦ខាងមុខនេះផងដែរ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



