Close
Featured-Image
Prediction: Aston Villa អាចបន្តផ្តួលភ្ញៀវ Chelsea ដើម្បីបន្តរក្សាតំណែង Top-៤ បានទៀតទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ Aston Villa និងត្រូវបើកទ្វារកីឡដ្ឋាន Villa Park ដើម្បីទទួលក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ៩យប់នារាត្រីនេះ។ សម្រាប់ការប្រកួតចុងក្រោយរវាងពួកគេទាំងពីរគឺទទួលលទ្ធផលបញ្ច្រាសគ្នា មានន័យថា Aston Villa បានផ្តួល Bournemouth ដោយលទ្ធផល ៣ទល់និង១ កាលពីចុងសប្តាហ៍មុន ខណៈ Chelsea ត្រូវក្រុមគូប្រជែងរួម ទីក្រុងឡុងដ៏ Arsenal លត់ដំរហូតដល់ទៅ ៥ទល់និង០ កាលពីថ្ងៃអង្គារ។ សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Aston Villa ឈរនៅលេខរៀងទី៤ក្រោយ៦ប្រកួតឈ្នះ៣ស្មើ២ចាញ់១ ខណៈ Chelsea ឈរនៅលេខរៀងទី៩ ក្រោយឈ្នះ៣ស្មើ២ចាញ់១។
Chelsea 0-0 Aston Villa (26 Jan, 2024) Game Analysis - ESPN (UK)
១.ប្រវត្តិជួបគ្នា
សម្រាប់ការជួបគ្នា៥ដងចុងក្រោយ Aston Villa ឈ្នះ៣ស្មើ១និងចាញ់១។
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
Douglas Luiz ត្រឡប់​មក​ពី​ការ​ជាប់​ពិន័យ​ព្យួរ​វិញ​ស្របពេល Aston Villa នៅ​តែ​គ្មាន​កីឡាករ​៦​នាក់​ដោយសារ​របួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, Torres, Digne; Bailey, Luiz, Tielemans, McGinn; Rogers; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Chelsea vs Aston Villa: Where to watch, TV channel, kick-off time, date | News | Official Site | Chelsea Football Club
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Enzo Fernandez បានវះកាត់របួសក្រលៀន និងត្រូវអវត្តមានដល់បញ្ចប់រដូវកាល ដូច្នេះ Conor Gallagher គ្រោងនឹងចាប់ដៃគូជាមួយ Moises Caicedo នៅតំបន់ខ្សែបម្រើ។
Malo Gusto និង Reece James អវត្តមាន ដូច្នេះ Mauricio Pochettino អាចនឹងប្រើ Axel Disasi នៅខ្សែការពារស្តាំ ហើយដាក់ Thiago Silva និង Trevoh Chalobahលេងនៅការពារកណ្តាល។
Chelsea សង្ឃឹមថា Cole Palmer អាចត្រលប់មកជួយក្រុមវិញ បន្ទាប់ពីខកខានចូលលេងពេលចាញ់ Arsenal ធ្ងន់ធ្ងរដោយសារបញ្ហាសុខភាពមិនអំណោយផល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Disasi, Chalobah, Silva, Cucurella; Caicedo, Gallagher; Madueke, Palmer, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២:២ Chelsea
ប្រភព:whoscored &sportskeeda&&90min

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 31 22 7 2 72 30 +42 73
    2 Arsenal 31 17 11 3 56 26 +30 62
    3 Nottingham Forest 31 17 6 8 51 37 +14 57
    4 Chelsea 31 15 8 8 54 37 +17 53
    5 Manchester City 31 15 7 9 57 40 +17 52
    6 Aston Villa 31 14 9 8 46 46 +0 51
    7 Newcastle United 29 15 5 9 49 39 +10 50
    8 Fulham 31 13 9 9 47 42 +5 48
    9 Brighton & Hov… 31 12 11 8 49 47 +2 47
    10 AFC Bournemouth 31 12 9 10 51 40 +11 45
    11 Crystal Palace 30 11 10 9 39 35 +4 43
    12 Brentford 31 12 6 13 51 47 +4 42
    13 Manchester United 31 10 8 13 37 41 -4 38
    14 Tottenham Hotspur 31 11 4 16 58 45 +13 37
    15 Everton 31 7 14 10 33 38 -5 35
    16 West Ham United 31 9 8 14 35 52 -17 35
    17 Wolverhampton Wanderers 31 9 5 17 43 59 -16 32
    18 Ipswich Town 31 4 8 19 31 65 -34 20
    19 Leicester City 30 4 5 21 25 67 -42 17
    20 Southampton 31 2 4 25 23 74 -51 10
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930  
  • Sponsor by 88Bol