មូលហេតុ៣ចំនុចដែល Bayern Munich សម្រេចបញ្ចប់តំណែងលោក Nagelsmann

Published 4 years ago
2.7K Views
ទំហំអក្សរ
តូច
ធំ

ក្លឹបយក្សអាឡឺម៉ង់Bayern Munich បានប្រកាសពីការតែងតាំង អតីតអ្នកចាត់ការក្រុមតោខៀវChelsea គឺលោក Thomas Tuchel នៅថ្ងៃសៅរ៏នេះពោល២ថ្ងៃគឺបន្តាប់ពីពួកគេបានបញ្ចប់តំណែងលោក Julian Nagelsmann ដ៏គួរអោយភ្ញាក់ផ្អើល បើទោះបីជាអ្នកចាត់ការ​វ័យ​ក្មេង​រូបនេះ​កំពុងតែដឹកនាំក្លឹបបន្តក្តីសង្ឃឹមលើកពាន៣នៅរដូវកាលនេះ ក៏ដោយ​។ Nagelsmann គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់វ័យ​ត្រឺមតែ៣៥ឆ្នាំ​រូបនេះក៏បាន ដឹកនាំក្លឹបលើកពានBundesliga ក្រោយផ្លាស់ពីRB Leipzig មកនៅឆ្នាំ២០២១ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bayern coach Julian Nagelsmann is a changed man - Bavarian Football Works

នាយកប្រតិបត្តិក្លឹបលោក Oliver Kahn បានប្រកាសថាការសម្រេចចិត្តបណ្តេញលោក Nagelsmann ចេញពីតំណែងទោះបីជារូបលោក​នៅមានកុងត្រាដឹកនាំក្លឹបរហូតដល់ឆ្នាំ ២០២៦ ព្រោះតែពួកគេមិនទទួលបានលទ្ធផលល្អប្រសើរ ក្រោយនិង ទាក់ទាញ ក្រោយព្រឹត្តិការណ៏ World Cup ២០១៨។រីឯប្រភពពី​ Sky Germany មានចំនុច៣ដែលធ្វើអោយប្រធានក្លឹប Bayern Munich ចែកផ្លូវជាមួយលោក​Nagelsmann នោះគឺទី១:ក្លឹប​កំពុង​មានគម្លាតពីក្រុមនាំមុខតារាង Bundesliga  គឺ Dortmund ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ​ខណៈរដូវ​កាលមុន​ក្លឹបលើកពានដោយនាំមុខគូ​ប្រជែង៨ ពិន្ទុ និង ១៣ ពិន្ទុកាលពីឆ្នាំ២០២១ ស្របពេលការប្រកួតនៅ៩សប្តាហ៏ទៀតនិងបញ្ចប់រដូវកាល។

CONFIRMED: Bayern Munich sack Julian Nagelsmann with Thomas Tuchel brought  in as replacement | Goal.com UK

ហេតុផលទី២: កីឡាករវ័យក្មេង ហាក់មិនបានទទួលការដុះខាត់បណ្តុះបណ្តាលអោយលូតលាស់ឆាប់រហ័សតាម              ទេព​កោសល្យ ដែល​ពួកគេមានក្នុងនោះមាន Jamal Musiala ជាដើម ខណៈ Sadio Mane មិនបានបង្ហាញទម្រង់លេង និង អភិវឌ្ឍខ្លួនបានល្អ ដូចលេង​នៅBayern Munich ឡើយ។ហើយហេតុផលចុងក្រោយនោះគឺ អតីតគ្រូបង្វឹក Hoffenheim រូបនេះបានចំណាយពេល ជិះស្គីនៅ​ប្រទេស​អូទ្រីសអំឡុងពេលសម្រាកអន្តរជាតិ ដោយមិនបានបង្ហាញពីការយកចិត្តទុកដាក់រិះ​រកវិធីសាស្រ្តកែលំអរប្រព័ន្ធលេង​របស់ក្រុម​អោយ​​បាន​ល្អប្រសើរឡើងវិញនោះ។

No posts
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031