
ខ្សែបម្រើ Phil Foden កំពុងរីករាយនិងការត្រៀមទៅបន្តការប្រកួតដ៏សំខាន់ចំនួន៦ប្រកួតបន្ថែមទៀត បន្ទាប់ពីបានជួយអោយក្រុមមេឃខៀវ Man.City ផ្តួលម្ចាស់ផ្ទះ Brighton កាលពីថ្ងៃសុក្រទី ២៦ មេសា ២០២៤នេះ និង បន្តជម្រុញអោយក្រុម Man. City បន្តក្តីសង្ឃឹមគ្រងតំណែងជើងឯកក្របខណ្ឌ EPL ជាមួយនិងពាន FA Cup នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។អតីតBoy Ball របស់ Man.City រូបនេះបច្ចុប្បន្ននៅតែបង្ហាញទម្រង់លេងបានល្អដោយរកបាន៥១គ្រាប់ហើយ ក្រោយចូលលេងបានសរុប១៦០ប្រកួត។
ក្រុមលោក Pep Guardiola និងបន្តបេសកកម្មដើម្បីអោយដល់គោលដៅក្នុងនាមជាក្រុមដែលអាចឈ្នះពាន Premier League ៤សម័យកាលជាប់គ្នាជាប្រវត្តិសាស្រ្តនៅពេលដែលពួកគេត្រូវជួបនិងក្រុម Nottingham Forest ដែលរងការគំរាមកំហែងត្រូវកាត់ចោលនៅថ្ងៃអាទិត្យ ហើយបន្ទាប់មកត្រូវជួបជាមួយនឹងក្រុម Wolves, Fulham, Tottenham និង West Ham មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងគូប្រជែងជិតខាងដ៏ជូរចត់គឺ Manchester United ។Foden បានប្រាប់គេហទំព័ររផ្លូវការណ៏របស់ក្លឹបថា៖ វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការកសាងវា។ ខ្ញុំពិតជារីករាយណាស់សម្រាប់តួនាទីដែលខ្ញុំកំពុងលេង ហើយខ្ញុំនៅតែបន្តស្វែងរកគ្រាប់បាល់ចូលសំណាញ់ទីសម្រាប់ក្រុម។យើងនៅសល់ ៦ ប្រកួតទៀត ដូច្នេះការប្រកួតទាំងនោះគឺយើងនិងលេងដូចវគ្គផ្តាច់ព្រ័ត្រដូច្នេះដែរ។
បច្ចប្បន្នក្រុមការពារតំណែងជើងឯក Premier League ឈរនៅលេខរៀងទី 2 ដែលមានមួយពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal តែនៅតិចជាង១ប្រកួតនៅក្នុងដៃ។
ប្រភព:Besoccer

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



