
(អាល្លឺម៉ង់)៖ ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិអង់គ្លេស Harry Kane នឹងត្រូវទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ២១៨,០០០ផោន ប្រសិនបើគាត់ផ្តល់គ្រាប់បាល់ច្រើនជាង ៤០ បូកនឹង Assists នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលតែមួយនៅក្នុងកិច្ចសន្យាជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នេះបើយោងតាមប្រភព BILD។
ចាប់តាំងពី Kane គាត់បានចូលរួមជាមួយ Bayern ពី Tottenham Hotspur ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០០លានផោន កាលពីរដូវក្តៅមុន Kane មិនបានបញ្ឈប់នូវការស៊ុតបញ្ចូលទីនោះឡើយ បច្ចុប្បន្នគាត់ស៊ុតបញ្ចូលទីបាន ៤០គ្រាប់ និង assists ១៣ដង ក្នុងចំណោម ៤១ប្រកួត។ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងលីកទី ៣១ របស់គាត់ក្នុងរដូវកាលនេះ បានធ្វើឱ្យគាត់បំបែកកំណត់ត្រារយៈពេល ៦០ឆ្នាំ សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ជាមួយរដូវកាលដំបូងនៅលីគ Bundesliga។
គួរជម្រាបដែរថា Kane មានលក្ខខណ្ឌជម្រើសទិញត្រឡប់ទៅ Tottenham វិញ ដែលប្រធានក្លឹបលោក Daniel Levy បានបញ្ជាក់នៅក្នុងកិច្ចសន្យាផ្ទេរ។ ស្របពេលជាមួយគ្នានេះ Kane កំពុងសប្បាយចិត្តក្នុងការទទួលបានសាច់ប្រាក់បន្ថែម និងកំពុងផ្តោតអារម្មណ៍លើការឈ្នះពានរង្វាន់ធំជាលើកដំបូងក្នុងអាជីពរបស់គាត់ ដោយ Bayern កំពុងត្រៀមលេងក្នុងពាន UCL វគ្គ ៤ ក្រុមចុងក្រោយផងដែរ៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



