
កីឡាករខ្សែបម្រើក្រុមតោខៀវ Chelsea គឺ Enzo Fernandez មានបញ្ហាសុខភាពប្រឈមនិងការវះកាត់ជំងឺក្លូនដោយត្រូវធ្វើការសម្រាកព្យាបាលអស់រយៈពេលជាងមួយខែ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាហ្សង់ទីន Oleបានចុះផ្សាយ ។មានន័យថាខ្សែបម្រើដែលជាសមាជិកជើងឯក World Cup ២០២២នឹងត្រូវខកខានការប្រកួតយ៉ាងហោចណាស់ក៏ ៣ សប្តាហ៍ មុនពេលត្រលប់មកវិញក្នុងពេលប្រកួត Copa America ដែលចាប់ផ្តើមនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមិថុនា ២០២៤ខាងមុខ។ការពិតដំបូងឡើយ បុគ្គលិកពេទ្យ Chelsea បានព្យាយាមព្យាបាល Fernandez ដោយប្រើវិធីព្យាបាលដោយមិនអោយមានការបង្ករោគប៉ុន្តែវាច្បាស់ណាស់ថាគាត់នឹងត្រូវការវះកាត់ដើម្បីជៀសវាងការរាតត្បាតទៅកន្លែងផ្សេងទៀតនៃសារពាង្គកាយ ហើយបន្ទាប់ពីបានពិភាក្សាជាមួយគ្រូពេទ្យនៃក្រុមជម្រើសជាតិអាហ្សង់ទីនរួចមកទើបគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រេចថានិងត្រូវវះកាត់ដល់កីឡាករវ័យ២៣ឆ្នាំរូបនេះតែុម្តង។
គួររំលឹកផងដែរថាFernandez បានពិភាក្សាជាមួយអ្នកជំនាញខាងកាយវិភាគវិទ្យាដែលគាត់ធ្លាប់ធ្វើការជាមួយកំលុងពេលនៅក្លឹបយក្សអាហ្សង់ទីន River Plate មុនពេលសម្រេចចិត្តទទួលយកការវះកាត់ ហើយអ្នកជំនាញខាងលើនេះក៏បានធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍ជាមួយគាត់ផងដែរ។ ក្រោយចូលរួមជាមួយChelsea កាលពីថ្ងៃទី១កុម្ភៈ២០២៣ ក្នុងតម្លៃកំនត់ត្រា ១០៦,៨លានផោនFernandez បង្ហាញខ្លួនចំនួន ៣៦ ដង និងធ្លាប់លេងជាកីឡាករបម្រុងបាន ៤លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ។
ប្រភព:sportsmole
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



