
(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹកក្លឹបកាតាឡាន់ Barcelona បច្ចុប្បន្នលោក Xavi Hernández នឹងបន្តស្នាក់នៅ និងដឹកនាំក្លឹបក្នុងនាមជាអ្នកចាត់ការទូទៅក្លឹប Barça នៅរដូវកាលក្រោយទទួលយកសំណើចុងក្រោយ។
រំលឹកដែរថា លោក Xavi បានប្រកាសពីការចាកចេញរបស់គាត់កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះការសម្រេចចិត្តត្រូវបានធ្វើឡើង បន្ទាប់ពីរូបគាត់បានពិភាក្សាជាមួយប្រធានក្លឹបលោក Laporta និងនាយកលោក Deco កាលពីយប់មិញ។ ជាមួយគ្នានេះផងដែរ ប្រធានក្លឹប Barcelona បានទទូចអស់រយៈពេលជាច្រើនខែ ដើម្បីរក្សាលោក Xavi ឲ្យផ្លាស់ប្តូរចិត្តរបស់គាត់ និងបន្តដឹកនាំក្រុមបន្ត។
គួរជម្រាបផងដែរថា ក្រុមប្រឹក្សារបស់ក្លឹប Barcelona ទាំងមូលកំពុងជួបជាមួយលោក Xavi នៅផ្ទះរបស់ប្រធានក្លឹបលោក Laporta ដើម្បីអបអរសាទរនៃការបន្តស្នាក់នៅរបស់អ្នកចាត់ការទូទៅរូបនេះ៕
ប្រភព៖ Fabrizio Romano

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



